ព័ត៌មានអន្តរជាតិ

អាមេរិកព្យាយាម ឲ្យដាក់ទណ្ឌកម្មយូអិន ទាំងអស់ឡើងវិញលើអ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាយាមប្រឹងប្រែង ឲ្យដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ លើអ៊ីរ៉ង់ឡើងវិញ រួមបញ្ចូលទាំងបម្រាមអាវុធ ដោយចោទថា ទីក្រុងតេអេរ៉ង់ កំពុងតែរំលោភបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ បើទោះជាទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពី២ឆ្នាំមុនហើយក៏ដោយ។

ទន្ទឹមនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែដ៏ភ្លីភ្លើធ្វើឡើង ដោយអតីតប្រធានាធិបតីអាមេរិក គឺលោក បារ៉ាក់ អូបាម៉ានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា “វាជាកំហុសឆ្គងដ៏ធំ ដែលមិនបន្តដាក់បម្រាមអាវុធនេះ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើបែបនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលការប៉ុនប៉ងរបស់ខ្លួន កាលពីសប្ដាហ៍មុន ដែលឲ្យបន្តដាក់បម្រាមអាវុធ លើប្រទេសអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅក្នុងខែតុលា៕ ប្រែសម្រួល៖ប៉ាង កុង

To Top