ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ព័ន្ធ ចុះពិនិត្យ និងពន្លឿនការដ្ឋាន ស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា រៀបជាសួនច្បារ ជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង ដែលនេះជាការចូលរួម សហការពីប្រជានេសាទនៅសមុទ្រ ប្រគល់ជូន ដើម្បីចូលរួមអភិរក្ស ប្រភេទសទ្វកម្ររ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់សំខាន់ៗមួយចំនួនទៀត ទៅគណៈកម្មការជំនាញសិក្សា និងពិនិត្យ។ ការសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួម ពីសមាជិកអចិន្ត្រៃយ៍ទាំងអស់។ ក្រោមពីកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍...
កំពង់ចាម៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន ៦០គ្រួសារ បានទទួលអំណោយពី សាខាកាកបាទក្រហមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន អំពីការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយនោះ លោក អ៊ុន...
សឹង្ហបុរី៖ ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុន នៅពីក្រោយក្រុមហ៊ុន TADA -សេវាកម្មកក់ការធ្វើដំណើរ មិនកាត់កម្រៃជើងសារ ដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain- បានប្រកាសថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំពោះការទទួលប្រាក់វិនិយោគទុន បន្តពីការវិនិយោគ Series A លើកមុន...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសំណេះសំណាលជាមួយ លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា ដើម្បីបានចូលជួបសម្តែង ការគួរសម...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នៅថ្ងៃពុធ បានលើកឡើងថា ទណ្ឌកម្មរបស់អាមេរិក ពិតជាបានធ្វើឲ្យឈឺចាប់ ដល់ពលរដ្ឋអ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំមកពិតមែន ប៉ុន្តែវាបានធ្វើឲ្យប្រទេស របស់លោកទទួលជោគជ័យយ៉ាងធំ ដោយមានសមត្ថភាព គ្រប់គ្រាន់នៅក្នុងវិស័យមួយចំនួន ។ លោក Rouhani ត្រូវបានដកស្រង់សំដី ដោយទូរទស្សន៍រដ្ឋថា ទោះបីប្រទេសមានស្ថានភាពលំបាក និងទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ព្រមទាំងសម្ពាធ...
បរទេស ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះ បានព្រមានថា ការរាតត្បាត នៃមេរោគកូរ៉ូណា គម្រាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់អាហ្វ្រិក និងអាចបង្ខំឲ្យមនុស្ស រាប់លាននាក់ ធ្លាក់ចុះក្នុងក្រីក្រៃធ្ងន់ធ្ងរ ស្របពេល ដែលករណីវីរុសកូវីដ១៩នៅទូទាំងពិភពលោក ជិតដល់៥លានករណី ។ នៅក្នុងសារវីដេអូបង្ហោះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ជាង១០០គីឡូម៉ែត្រ កំពុងស្ថាបនាឡើងវិញ បាន៧៤% ហើយគម្រោងនេះ ចំណាយថវិកា ប្រមាណ ២១៩,៩១១ លានដុល្លារ ។ ក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់...
ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តផែនការ ប្រមូលចំណូល សម្រេចបាន ១២៨,២ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើនឹង ២៧១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិ សម្រេចបាន ៩៥,៤% ឬស្មើ១៩៧៥១ ប៊ីលានរៀល (ទិន្នន័យបណ្ដោះអាសន្ន)។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ...