បរទេស៖ ទូរទស្សន៍ចិន CCTV នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិនបានបាញ់បង្ហោះ បានយ៉ាងជោគជ័យ នូវរ៉ូកកែតសម្រាប់ដឹកដ៏ធំបំផុតរបស់ខ្លួន ដែលនាំយកយានអវកាស ជំនាន់ថ្មីមួយគ្រឿង ចូលទៅក្នុងលំហំ។ រ៉ុកកែតដឹកជញ្ជូន Long March-5B ត្រូវបានគេបាញបង្ហោះចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះលំហអាកាស Wenchang Space Launch Center ដែលស្ថិតនៅក្នុងខេត្តហៃណាន...
បរទេស៖ ប្រទេស វេណេស៊ុយអេឡា នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានឃុំខ្លួនពលរដ្ឋអាមេរិក ចំនួនពីរនាក់ ដែលកំពុងធ្វើការងារ ជាមួយអតីតយុទ្ធជន យោធាអាមេរិកមួយរូប ដែលអះអាងទទួលខុសត្រូវ ចំពោះការលុកលុយ ដោយប្រដាប់អាវុធ ចូលទៅក្នុងប្រទេស ផលិតប្រេងមួយនេះ។ នៅក្នុងការថ្លែងសុន្ទរកថា លើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា...
បរទេស៖ សហរដ្ឋអាមេរិកនិង ប្រទេសអង់គ្លេស នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាចរចាគ្នា ស្តីពីកិច្ចព្រមព្រៀងជំនួញសេរីនៅមុនពេល Brexit នាថ្ងៃអង្គារនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ រដ្ឋមន្ត្រីជំនួញ សេរីអន្តរជាតិ របស់ប្រទេសអង់គ្លេស លោក Liz Truss នឹងចូលរួមក្នុងវីដេអូខលមួយ ជាមួយតំណាងជំនួញសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ...
នៅវេលាម៉ោង ០៧ និង ១៥នាទី ល្ងាចថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២០ខ្ញុំបាទ ពេជ្រ ស្រស់បានទៅចូល រួមគោរពនូវវិញ្ញាណក្ខន្ធមាតាក្មេក របស់សម្ដេចតេជោ ហ៊ុន សែន នៅ ឯគេហដ្ឋានតម្កល់សពក្បែរវិមាន ឯករាជ្យ ជាប្រពៃណីរបស់ខ្មែរ គឺ តែងតែសួរសុខទុក្ខគ្នានៅពេល...
បន្ថែម ភ្នំពេញ៖ បច្ចុប្បន្នជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ នៅកម្ពុជា មានធ្លាក់ចុះយ៉ាងខ្លាំងជាមួយបញ្ហានេះ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា បើគ្មានជំងឺកូវីដ១៩នេះទេនោះ ខេត្តកែបនឹងបន្តកើនឡើងនូវភ្ញៀវទេសចរជាច្រើនបន្ថែមទៀតខណៈកាល ពីឆ្នាំទៅភ្ញៀវទេសចរ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តកែប”នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោកកែន សត្ថាបានថ្លែងថា “ប្រជាជននៅក្នុងខេត្តកែបមានតែ៤២០០០នាក់...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ចាប់ពីថ្ងៃទី១-៥ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នគរបាលចរាចរណ៍ ធ្វើការផាកពិន័យយានយន្ដ ជាង១ម៉ឺនគ្រឿង។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោកNicolas Maduro នៅថ្ងៃនេះបាននិយាយ ថាអាជ្ញាធរបានចាប់ខ្លួន ភេរវករចំនួន១៣ នាក់មកហើយរួមទាំងបុរសជនជាតិ អាមេរិកពីរនាក់ផងដែរ ដែលលោកបានពិពណ៌នាថាជាទាហាន ស៊ីឈ្នួលជុំវិញហើយ ចោទប្រកាន់ថាពួកគេសុទ្ធតែ ជាមនុស្សដែលពាក់ព័ន្ធនឹងផែនការ បរាជ័យក្នុងការចូលលុកលុយប្រទេស និងចង់បណ្តេញលោកចេញពីតំណែង។ នៅក្នុងសុន្ទរកថាតាម ប៉ុស្ត៍ទូរទស្សន៍រដ្ឋលោក Maduroបានបង្ហាញនូវភស្តុតាងដែលលោកបាននិយាយថា លិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណ ផ្សេងទៀតរបស់លោក Airan Berry...