ព័ត៌មានជាតិ

លោកពេជ្រ ស្រស់ ចូល ​ រួមគោរពនូវ វិញ្ញាណក្ខន្ធមាតាក្មេក របស់សម្ដេចតេជោ ហ៊ុន សែន

នៅវេលាម៉ោង ០៧ និង ១៥នាទី ល្ងាចថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២០ខ្ញុំបាទ ពេជ្រ ស្រស់បានទៅចូល ​ រួមគោរពនូវវិញ្ញាណក្ខន្ធមាតាក្មេក របស់សម្ដេចតេជោ ហ៊ុន សែន នៅ ឯគេហដ្ឋានតម្កល់សពក្បែរវិមាន ឯករាជ្យ ជាប្រពៃណីរបស់ខ្មែរ គឺ តែងតែសួរសុខទុក្ខគ្នានៅពេល គ្រួសារខ្មែរណាមួយជួបនៅទុក្ខ បាត់បង់សមាជិកនៅក្នុងគ្រួសារ។

ខ្ញុំសូមបួងសួង ដល់វិញ្ញាណក្ខន្ធលោក យាយអ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី អោយ បានទៅកាន់ស្ថានទីសុគតិភពបរមសុខ
ដ៏ក្សេមសាន្តកុំបីឃ្លៀងឃ្លាតឡើយ..!

ចំពោះកិច្ចការនយោបាយ គឺត្រូវតែ បែងចែកឲ្យដាច់ពីមនោសញ្ជេតនា
រវាងខ្មែរនិងខ្មែរ ហើយនយោបាយ គឺធ្វើនៅលើទីលាននយោបាយតែ
ប៉ុណ្ណោះ ហើយការសួរសុខទុក្ខគ្នា ក្នុងគ្រាមានអាសន្នគឺនៅក្នុងនាម
ជាតិខ្មែរតែមួយ ។ ពេជ្រ ស្រស់


To Top