ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសជនជាតិ អាមេរិកដែលវេណេស៊ុយអេឡា ចោទថាព្យាយាមធ្វើ សកម្មភាពភេវរកម្មលើ ប្រធានាធិបតី

បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោកNicolas Maduro នៅថ្ងៃនេះបាននិយាយ ថាអាជ្ញាធរបានចាប់ខ្លួន ភេរវករចំនួន១៣ នាក់មកហើយរួមទាំងបុរសជនជាតិ អាមេរិកពីរនាក់ផងដែរ ដែលលោកបានពិពណ៌នាថាជាទាហាន ស៊ីឈ្នួលជុំវិញហើយ ចោទប្រកាន់ថាពួកគេសុទ្ធតែ ជាមនុស្សដែលពាក់ព័ន្ធនឹងផែនការ បរាជ័យក្នុងការចូលលុកលុយប្រទេស និងចង់បណ្តេញលោកចេញពីតំណែង។

នៅក្នុងសុន្ទរកថាតាម ប៉ុស្ត៍ទូរទស្សន៍រដ្ឋលោក Maduroបានបង្ហាញនូវភស្តុតាងដែលលោកបាននិយាយថា លិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណ ផ្សេងទៀតរបស់លោក Airan Berry និងលោក Luke Denman ដែលពួកគេមានឈ្មោះជាបុគ្គលិក របស់ក្រុមហ៊ុន Silvercorp គឺជាក្រុមហ៊ុនមានមូលដ្ឋាន នៅរដ្ឋហ្វ្លរីដាហើយលោកបានទាមទារ ឲ្យម្ចាស់ក្រុមហ៊ុនដើម្បីទទួលខុសត្រូវចំពោះការប៉ុនប៉ងមួយនេះ។

គួរឲ្យដឹងដែរថាអាជ្ញាធរ វេណេស៊ុយអេឡាបានបញ្ជាក់ថា នៅថ្ងៃដដែលនេះថាពួកគេបានចាប់ខ្លួនជនជាប់ចោទ ៨ នាក់ផ្សេងទៀតនៅក្នុងក្រុងឆ្នេរមួយ និងបានបង្ហាញរូបភាពនៅលើទូរទស្សន៍រដ្ឋប៉ុន្តែមិនបាន បញ្ជាក់អត្តសញ្ញាណឡើយ ។ រដ្ឋាភិបាលវេណេស៊ុយអេឡាបាននិយាយថាកងទ័ពជាង ២៥០០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកពួកឧទ្ទាមផ្សេងទៀតដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top