អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា លោក Mohammad Hanif Rezai អ្នកនាំពាក្យយោធាប្រចាំតំបន់ ភាគខាងជើងបាននិយាយថា លោក Mullah Yaqub មេដឹកនាំដ៏សំខាន់ម្នាក់ របស់ក្រុមតាលីបង់ និងបក្ខពួករបស់គាត់ចំនួន ១៥នាក់ ត្រូវបានសម្លាប់ដោយយន្តហោះយោធា ដែលបានវាយប្រហារនៅក្នុងស្រុក Kushindi ក្នុងខេត្ត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ជាង១៦ម៉ឺននាក់ ។ វិទ្យាស្ថាន Robert Koch Institute ហៅកាត់ថា (RKI) បានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង ចំនួន៦៨៥នាក់ ក្នុងរយៈពេល១ថ្ងៃ...
បរទេស៖ ជំងឺរាតត្បាតបង្កឡើង ដោយវីរុសកូរ៉ូណា បានបន្ថែមភាពតានតឹងមួយទៀត កាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងដែល រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នៅពេលរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ឆេះទស្សនៈប្រឆាំងនឹងចិន សេចក្តីលម្អិត នៅក្នុងឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាល ដែលបានរាយការណ៍បង្ហាញថា តើសេណារីយ៉ូដែលអាក្រក់បំផុត មើលទៅដូចជាយ៉ាងណា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥...
ប៊ែកឡាំង៖ ប្រមុខរដ្ឋនៅប្រទេសអាល្លឺម៉ង់ នឹងយល់ព្រមលើវិធានការនានា ដើម្បីបន្ធូរបន្ថយ ការរឹតបន្តឹងលើជំងឺកូវីដ១៩ ក្នុងការកិច្ចពិភាក្សាគ្នា ជាមួយអធិការបតីលោកស្រី Angela Merkel ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។ នេះបើតាមប្រភពពីមនុស្សពីរនាក់ ដែលស្គាល់ការត្រៀមរៀបចំនេះ បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទ (៤ ឧសភា) ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា...
សឺណែវ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ៤ ឧសភាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង“ ប្រថុយប្រថាន” របស់ប្រធានាធិបតីអាមេរិក ដែលថាវីរុសថ្មីនេះ មានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកសង្គ្រោះបន្ទាន់...
សេអ៊ូល៖ ក្រសួងការពារជាតិក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះការអំពាវនាវ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការបាញ់កាំភ្លើងជាច្រើនគ្រាប់ កាលពីថ្ងៃអាទិត្យ ដើម្បីវាយប្រហារប៉ុស្តិ៍យាមមួយ របស់កូរ៉េខាងត្បូង នៅតាមព្រំដែនអន្តរកូរ៉េ។ នៅថ្ងៃអាទិត្យដើមសប្តាហ៍នេះ គ្រាប់កាំភ្លើងចំនួន ៤ គ្រាប់ពីកូរ៉េខាងជើង បានវាយប្រហារ ទៅលើប៉ុស្តិ៍យាមកាម របស់កូរ៉េខាងត្បូង នៅផ្នែកកណ្តាល នៃតំបន់គ្មានយោធា (DMZ)...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមចំណាយមូលនិធិ សង្គ្រោះគ្រោះមហន្តរាយបន្ទាន់ដែលមានទឹកប្រាក់សរុបចំនួន ១៤,៣ ពាន់ពាន់លានវ៉ុន (១១,៦៥ ពាន់លានដុល្លារអាមេរិក) ដល់ក្រុមគ្រួសារទាំងអស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។ រដ្ឋាភិបាលគ្រោងនឹងផ្តល់ប្រាក់ចំនួន ១ លានវ៉ុនដល់គ្រួសារនីមួយៗ ដែលមានសមាជិក ៤ នាក់ឬច្រើនជាងនេះ ៨០០.០០០ វ៉ុនដល់មនុស្ស ៣ នាក់គ្រួសារ ៦០០.០០០...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ជួយសិក្សាស្រាវជ្រាវ រកឱ្យឃើញនូវចំណុចខ្វះខាត ក៏ដូចជាការធ្វើយ៉ាងណា ឱ្យការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជាយុទ្ធសាស្រ្តច តុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, គោលនយោបាយ...
ភ្នំពេញ៖ លោកឧកញ៉ា ថៃ ទីណូ តំណាងក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក នៅព្រឹកថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាថវិកា ចំនួន ១៥៥.០០០ដុល្លារ ដល់ក្រសួងការបរទេសខ្មែរ សម្រាប់ជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។ ក្នុងពិធីប្រគល់ និងទទួលថវិកា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៥ ឧសភានេះ...
ភ្នំពេញ៖ សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០២០» ត្រូវបានខកខានដោយសារករណី មេរោគគូវីដ១៩ និងចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺនេះ ជាមួយរាជរដ្ឋាភិបាល ដែលបានហាមប្រាម មិនឲ្យមានការជួបជុំគ្នា និងកាត់បន្ថយការចំណាយជាដើមនោះ។ នេះបើយោងតាមការចេញផ្សាយ របស់BTV។ សមយុទ្ធហនុមានមាស២០២០ មានគម្រោងធ្វើកាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ដែលមានគម្រោងប្រើប្រាស់សព្វាវុធធន់...