ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទទួលបានការព្រមាន អំពីជម្លោះយោធាដ៏មានសក្តានុពល ជាមួយសហរដ្ឋអាមេរិក

បរទេស៖ ជំងឺរាតត្បាតបង្កឡើង ដោយវីរុសកូរ៉ូណា បានបន្ថែមភាពតានតឹងមួយទៀត កាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងដែល រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នៅពេលរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ឆេះទស្សនៈប្រឆាំងនឹងចិន សេចក្តីលម្អិត នៅក្នុងឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាល ដែលបានរាយការណ៍បង្ហាញថា តើសេណារីយ៉ូដែលអាក្រក់បំផុត មើលទៅដូចជាយ៉ាងណា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ក្រសួងសន្តិសុខរដ្ឋចិន បានប្រគល់ទៅ លោកប្រធានាធិបតី ស៊ីជិនពីង នូវការព្រមានអំពីការកើនឡើង នូវទស្សនៈការប្រឆាំងនឹងចិន នៅទូទាំងពិភពលោក ដែលអាចនាំឱ្យ មានជម្លោះយោធាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក។

ការវិភាគ ដែលត្រូវបានរាយការណ៍ឱ្យលោកស៊ី កាលពីខែមុនបានសន្និដ្ឋានថា “អារម្មណ៍អរិភាព” ចំពោះប្រទេសចិន ដែលជាលទ្ធផល នៃការរាតត្បាតនៃជំងឺឆ្លង ដែលបានកើតឡើង បានកើនឡើង ដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឧប្បត្តិហេតុ នៅទីលាន ធៀនអានមិន ឆ្នាំ ១៩៨៩ ។

របាយការណ៍នេះ ត្រូវបានដឹងថា បានមកពីវិទ្យាស្ថានចិន ដើម្បីទំនាក់ទំនងសហសម័យអន្តរជាតិ ដែលជាក្រុមអ្នកជំនាញ ខាងគោលនយោបាយអន្តរជាតិ ចំណាស់ជាងគេរបស់ប្រទេស ដែលមានទំនាក់ទំនង ជាមួយក្រសួងសន្តិសុខរដ្ឋ។

យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ដែលដកស្រង់ ប្រភពព័ត៌មានទាំងពីរយោធាអាមេរិក និងពីចិន បានលើកឡើងថា សេណារីយ៉ូករណីដ៏អាក្រក់បំផុតមួយ នៅក្នុងរបាយការណ៍នេះរួមមាន លទ្ធភាពនៃការផ្លាស់ប្តូរយោធា រវាងសហរដ្ឋអាមេរិកនិងចិន។ របាយការណ៍បានសន្និដ្ឋានថា សហរដ្ឋអាមេរិក បានចាត់ទុកកំណើនសេដ្ឋកិច្ចរបស់ចិនថា ជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ ក៏ដូចជាបញ្ហាប្រឈម ចំពោះប្រព័ន្ធនយោបាយ ដែលត្រូវបានគ្រប់គ្រង ដោយប្រជាធិបតេយ្យលោកខាងលិច។

របាយការណ៍ ដែលបានផ្ញើទៅលោកស៊ី បានបង្ហាញថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឱ្យខូច ដល់គណបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច ដោយការធ្វើឱ្យ រង្គោះរង្គើទំនុកចិត្តជាសាធារណៈ ទៅលើសមត្ថភាពរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top