ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។ ជនសង្ស័យមានឈ្មោះ មឿន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងកម្មករក្នុងបុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួបរបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ មិនមែនជាការគាំទ្ររដ្ឋប្រហារយោធា នៅក្នុងប្រទេសជិតខាងមួយនេះ នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក ប្រាយុទ្ធ មិនបានប្រើពាក្យថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោល ដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ យោងតាមសេចក្ដីសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នោះ ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា M RC ដើម្បីគាំទ្រដល់ការអនុវត្តផែនការ យុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយទំនួលខុសត្រូវ នៅក្នុងតំបន់ ។ នេះបើយោងសេចក្តីប្រកាស ព័ត៌មាន របស់ MRC។ ថ្លែងក្នុងពិធីចុះហត្ថលេខា ដែលបានប្រារព្ធនៅទីស្នាក់ការកណ្តាល នៃលេខាធិការដ្ឋាន MRC...
ភ្នំពេញ ៖ ចៀសវាងការភ័ន្តច្រឡំ ពីប្រជាពលរដ្ឋនៅទូទាំងខណ្ឌ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រកាសថា ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ទេ ប៉ុន្តែផ្ទុយមកវិញ អាជ្ញាធរបាននិងកំពុងតែបិទទីតាំងចំនួន៤ ដែលជាកន្លែងជាប់ពាក់ព័ន្ធ នឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នេះបើតាមផេកហ្វេសប៊ុករបស់សខណ្ឌ។ អាជ្ញាធរខណ្ឌនេះ ក៏បានបង្កើត QR...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគកូវីដ-១ ៩ មិនមែនអាចឆ្លងតាមរយៈ មាត់-ច្រមុះ ប៉ុណ្ណោះទេ ប៉ុន្ដែអាចឆ្លងចូលតាម ភ្នែក-ត្រចៀក ដូច្នេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប់ជាប្រចាំ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ។ ការលើកឡើងរបស់លោកស្រី បន្ទាប់ពីលោកស្រីបានដឹងព័ត៌មានបរទេសមកថា មានគ្រួសារមួយមិនសូវលាងដៃជាមួយសាប៊ូទេ ទើបជួបបញ្ហារហូតដល់ស្លាប់ដោយសារជំងឺកូវីដ១៩។...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមចលនាឥស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះបានធ្វើការដោះលែងអ្នកទោស ចំនួន៤៥នាក់ ពីពន្ធនាគាររបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប នៅមុនពេលការបោះឆ្នោតសកលមកដល់ ។ ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា បានធ្វើការដោះលែងក្រុមអ្នកទោស “ក្នុងគោលបំណងផ្តល់សញ្ញាល្អ គឺតៀមរៀបចំនៅលើដែនដី ដែលបង្ហាញពីផលវិជ្ជមាន សម្រាប់ការៀបចំដំណើរការបោះឆ្នោតសកល និងធ្វើការបញ្ចប់ការបែងចែកទឹកដី...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការររោគប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.៨៥៦.៥៨១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ លោក John Nkengasong នាយក CDC ប្រចាំទ្វីបអាហ្វ្រិក...
បរទេស៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានរៀបចំពិធីរំលឹក ដល់ការចាក់ថ្នាំបង្ការវីរុសកូវីដ១៩ចំនួន ៥០លាននាក់ហើយ នៅថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភ អំពីការលេចចេញនូវវ៉ារ្យ៉ង់ថ្មី (វីរុសបំលែងខ្លួនថ្មី) នៅក្នុងរដ្ឋយ៉ាងហោចណាស់ពីរ។ យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃឌិន ដែលបានចូលកាន់តំណែង នៅថ្ងៃទី...
• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោល នៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ• បង្ហាញពីវិធីដែល TikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម• ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរ ឲ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាលអំពីការលុបចេញមាតិកា និងសំណូមពរ...