កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត រៀបចំកែលំអសោភ័ណភាពឡើងវិញ នូវទីកន្លែងកីឡាដ្ឋាន បាល់ទាត់របស់ខេត្ត ក្នុងក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំសមញ្ញលើកទី២២ អាណត្តិទី០៣...
បរទេស៖ យោងតាមអ្នកត្រួតពិនិត្យ បានអោយដឹងថា ប៉ូលីសប្រឆាំងកុបកម្ម ដែលបានដាក់ពង្រាយនៅឯបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក បន្ទាប់ពីបានទៅផ្ទះរបស់គាត់ នៅខេត្តសាមុតសាខនកាលពីខែមុន គឺបានធ្វើតេស្តរកឃើញឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវីរសេនីយ៍ Ekapop Tanprayoon ប្រធានស្ថានីយ៍លោក Wang Thonglang...
សេអ៊ូល៖ ប្រធានក្រុមចរចារបស់កូរ៉េខាងត្បូង ក្នុងកិច្ចពិភាក្សាក្នុងការចែករំលែក ចំណាយការពារជាតិ ជាមួយសហរដ្ឋអាមេរិក បានសន្យាថា នឹងប្រឹងប្រែងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់ការចរចា លើចំណុចសំខាន់ៗទាំងអស់ នៅសប្តាហ៍នេះ ខណៈដែលលោក បានចាកចេញទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាថ្មី។ លោក Jeong Eun-bo និងសមភាគីអាមេរិកលោក Donna Welton គ្រោងនឹងជួបប្រជុំគ្នា នៅរដ្ឋធានីអាមេរិក នៅថ្ងៃសុក្រនេះ...
ភ្នំពេញ ៖ ក្រោយពីអ្នកវិភាគ នយោបាយចាស់វស្សា ឡៅ ម៉ុងហៃ ដៀមដាមឲ្យខ្លួនថា បើបង្កើតគណបក្ស សម្រាប់តែធ្វើបក្សប្រឆាំង គឺមិនអាចដឹកនាំប្រទេសនោះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រភពចេញមក ពីអតីតគណបក្សសង្រ្គោះជាតិ តបទៅវិញថា បក្សថ្មីដែលបង្កើត ដោយរូបលោកផ្ទាល់ ដើម្បីប្រកួតប្រជែង ជាមួយបក្សកាន់អំណាច ។ លោក...
ភ្នំពេញ ៖ លោក គិន សុផល ប្រធានក្រុមហ៊ុនហ្វាយប៊ី ហ្រ្គេនផាកលែនឯ.កដែលមានទីតាំងនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូវឃ្មុំ បានធ្វើការស្រាយបំភ្លឺក្រោយមានការចោទប្រកាន់ថា រូបលោកបានបោកប្រាស់អតិថិជនក្នុងករណីលក់ដីឡូតិ៍មិនមានច្បាប់ត្រឹមត្រូវ។ ការបកស្រាយរបស់លោកនេះ បន្ទាប់ពីមានការផ្សាយថា ម្ចាស់ក្រុមហ៊ុនហ្វាយប៊ី ហ្រ្គេនផាកលែនឯ.ក ដែលបានរត់គេចខ្លួនបាត់ ដោយមិនចូលមកដោះស្រាយ ជាមួយអតិថិជន ក្រោយបោកលុយ ពីអតិថិនជន២៣ម៉ឺនដុល្លារ ៕
នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឱកាស បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ថ្មីៗនេះ ខ្ញុំបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់មិត្តចិន ដែលតម្រូវអោយចាក់លើមនុស្សអាយុក្រោម៥៩។ ចំពោះ សម្តេចតេជោ អាយុលើសពី ៥៩ឆ្នាំ គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ខណៈសម្ដេចបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន អាចរក្សាទុកបានរយៈពេល ១ឆ្នាំទើបផុតកំណត់ ប៉ុន្តែអាស្ត្រាហ្សេនីកាវិញបានត្រឹម ៦ខែប៉ុណ្ណោះ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្ដេចតេជោ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ(PPLC) នឹងជួយលើកស្ទួយវិស័យ ដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេស ក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ។ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខណ្ឌលើគម្រោង អភិវឌ្ឍន៍មជ្ឈមណ្ឌល...
តូក្យូ៖ ប្រទេសជប៉ុន បានទទូច ដល់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមុនឱ្យបន្តកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ខណៈរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក គ្រោងនឹងពិនិត្យមើលឡើងវិញ នូវវិធីសាស្រ្តរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលលទ្ធផល នៅឡើយទេ។ លោក Takehiro Funakoshi អគ្គនាយកការិយាល័យកិច្ចការអាស៊ី...