ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយ ជាស្បៀង អាហារដល់ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក តាមផ្ទះផ្ទាល់ខ្លួន ចំនួន១៣១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានអំពាវនាវឲ្យនិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សាស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើង ត្រូវមានការ ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ខណៈវៀតណាម អាចប្រឈមនឹងខ្យល់ពុលកម្រិតធ្ងន់ ដែលបង្កគ្រោះថ្នាក់ខ្លាំង ដល់សុខភាព ។ យោងតាមសេចក្ដីជូនដំណឹង របស់ទូតកម្ពុជានៅថ្ងៃទី៣ មីនានេះ...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសផ្លាស់ប្តូរទីតាំង ពីទីតាំងចាស់លើដីឡូត៍លេខ៣៧១-៣៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក រាជធានីភ្នំពេញ ទៅទីតាំងថ្មីស្ថិតលើដីឡូត៍ លេខ២០០៥ ផ្លូវលេខ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមលិខិត...
ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។ ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។ ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market...
អាប៊ូចា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូប បានលើកឡើងនៅថ្ងៃអង្គារនេះថា ក្រុមសិស្សសាលានីហ្សេរីយ៉ា ទាំងអស់ ដែលបានចាប់ជំរិត ពីសាលារៀនរបស់ពួកគេ កាលពីថ្ងៃសុក្រ នៅរដ្ឋភាគពាយព្យ Zamfara ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ ។ លោក Bello Matawalle អភិបាលរដ្ឋ...
ភ្នំពេញ ៖ ក្រុមកម្មករចំនួន៧១៦នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨ឆ្នាំ ដែលបម្រើការងាររោងចក្រ Y.W ជិតផ្សារព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានវិជ្ជមានកូវីដ១៩ គឺលទ្ធផល នៃការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់ ។ នេះបើតាមការឲ្យដឹង ពីនាយកដ្ឋានប្រយុទ្ធប្រឆាំង នៃជំងឺឆ្លង CDC នាព្រឹកថ្ងៃ៣...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងមរណភាព របស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា បម្រើការនៅផ្នែក ពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនមែនដោយការ ចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាមទេ គឺស្លាប់ដោយសារបញ្ហា សរសៃឈាមបេះដូង ។ លោក...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី និងសហការី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិក្សា ស្តីឣំពី គម្រោងឣភិវឌ្ឍនូវប្រព័ន្ធ គ្រប់គ្រងកាត និងការទូទាត់សាច់ប្រាក់ (Card and Payment Management...
បរទេស៖នៅថ្ងៃអង្គារនេះ ប៉ូលិសស៊ើបអង្កេត នៃប្រទេសអូស្ត្រាលី បានប្រកាសបិទ ករណីចោទប្រកាន់មួយដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំង ទៅលើសមាជិកគណៈរដ្ឋមន្ត្រីមួយរូបថា បានប្រព្រឹត្តអំពីរំលោភបំពាន ទៅលើស្ត្រីម្នាក់ តាំងតែពីឆ្នាំ១៩៨៨។ សេចក្តីប្រកាសបានបញ្ជាក់ថាការសម្រេចចិត្ត បិទចោលករណីនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមប៉ូលីសបានអះអាងថា ពួកគេមិនអាចស្វែងរក ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ចោទ ប្រកាន់ឡើយ។ ប្រភពដដែលបាននិយាយទៀតថា នារីរងគ្រោះដែលមិនបានធ្វើលិខិតចោទប្រកាន់ជាផ្លូវការណាមួយឡើយមុនពេលដែលនាង បានសម្រេចចិត្តធ្វើអត្តឃាត កាលពីឆ្នាំទៅនោះ។ រំលឹកដែរថាក្រុមប៉ូលិសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិត...
ភ្នំពេញ ៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ លោកហ៊ុន ម៉ានីទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារ ស្ថានភាពនៃជំងឺផ្តាសាយធំ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។ លោកបន្តទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមនោះគឺ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែល បង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ...