បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ប្រព័ន្ធការពារ មីស៊ីល Iron Dome របស់ប្រទេស អ៊ីស្រាអែល នាពេលថ្មីៗនេះ ទើបបានបញ្ចប់យ៉ាងជោគជ័យ នូវស៊ែរីពិសោធន៍ទី៣ ។ យោងតាមរដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ការតេស្តសាកល្បងនានា គឺត្រូវបានធ្វើឡើង...
បរទេស៖ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បដិសេធមិនធ្វើការពិភាក្សាណាមួយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា ជម្រើសទំាងការដាក់សម្ពាធនិងការទូត គឺត្រូវបានលើកឡើងសម្រាប់ការចរចាគ្នាជាមួយកូរ៉េខាងជើង។ លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នងបំពេញការពិចារណាឡើងវិញលើគោលនយោបាយកូរ៉េខាងជើង ក្នុងពីរបីសប្ដាហ៍ក្រោយ នៅក្នុងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ថ្មីទៀតហើយ! កម្មវិធី «គោជល់លេខសំណាង» សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន! ភេសជ្ជៈប៉ូវកម្លាំងគោជល់ ផ្តល់រង្វាន់ដ៏មហាសាល ដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រ ក៏ដូចជាជាវភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ។ ទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច ដើម្បីផ្ទៀងផ្ទាត់លេខ ៨ ខ្ទង់នៅលើក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់លោកអ្នក ដើម្បីឈ្នះទឹកប្រាក់ចំនួន ១០.០០០ដុល្លា (មួយម៉ឺនដុល្លារ) និងធ្វើការផ្ទៀងផ្ទាត់លេខ ៤ ខ្ទង់នៅខាងចុង នៅលើក្រវិលកំប៉ុង ភេសជ្ជៈ គោជល់ ដើម្បីឈ្នះទឹកប្រាក់ ១០ដុល្លារ (ដប់ដុល្លារ)។ កម្មវិធីចាប់រង្វាន់ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខមេសា ២០២១ នេះ ដូច្នេះសូមអតិថិជន របស់ភេសជ្ជៈ ប៉ូវ កម្លាំងគោជល់ តាមដានលទ្ធផលនៃការចាប់រង្វាន់ តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចផ្ទៀងផ្ទាល់លទ្ធផលតាមរយៈ ហ្វេសប៊ុកផេកRed Bull Facebook Page បានផងដែរ។ ស្កែនលេខកូដ QR នៅនឹងទីតាំងដែលលោកអ្នក បានជាវភេសជ្ជៈ គោជល់ ឬសាកសួរព័ត៌មានអ្នកលក់រាយដែលនៅក្បែរអ្នក។ ប្រសិនបើសប្តាហ៍នេះ អ្នកមិនបានឈ្នះ សូមកុំបោះចោលក្រវិលកំប៉ុងរបស់អ្នក អោយសោះ ព្រោះលោកអ្នកនៅតែមានឱកាសឈ្នះនៅសប្តាហ៍ក្រោយៗទៀត រហូតដល់បំណាច់ឆ្នាំ ២០២១ ។ ប្រញាប់ឡើង! ចាប់ផ្តើមសន្សំ ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ ដែលមានពាក្យ “អរគុណ” ឥឡូវនេះ សន្សំកាន់តែច្រើន នោះលោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់កាន់តែច្រើន ពីកម្មវិធី “គោជល់លេខសំណាង”។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ Facebook Page: Red Bull Cambodia ឬចូលទៅកាន់គេហទំព័រ www.rbluckynumber.com ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ ទី១ទឹកប្រាក់ ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារ) សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៧៧៥៩៩ ៨៥៩ ដើម្បីទទួលរង្វាន់។ ដោយឡែកសម្រាប់ អ្នកដែលឈ្នះរង្វាន់ ទី២ទឹកប្រាក់ ១០ ដុល្លារ (ដប់ដុល្លារ) សូមយកទៅប្តូរ នៅដេប៉ូគោជល់ ដែលនៅជិតលោកអ្នកបំផុត។ សូមភ្ជាប់មកជាមួយ នូវក្រវិល កំប៉ុងភេសជ្ជៈ គោជល់ មានពាក្យ «អរគុណ» ដែលត្រូវរង្វាន់ នៅពេលលោកអ្នក មកបើកយករង្វាន់៕ ទស្សនាវីដេអូខ្លីសូមចុច៖ https://fb.watch/4jMkKFQOZy/
បរទេស៖ ប្រធានាធិបតីនៃប្រទេសតង់ហ្សានី បានប្រកាសថា លោកប្រធានាធិបតី John Magufuli បានទទួលមរណភាពក្នុងអាយុ ៦១ ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Samia Suluhu Hassan អនុប្រធានាធិបតី បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍ថា លោកបានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺបេះដូងនៅមន្ទីរពេទ្យមួយក្នុងទីក្រុង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃបានសម្រេចផ្ដល់ជំនួយ ១០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីខ្មែរ និងលោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន...
ភ្នំពេញ ៖ ព្រះស្ងោយទាំង១៤មុខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពី៤៨ឆ្នាំមុន ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋានលីព័រឡាង (Lu Po Liang) ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីព្រះស្ងោយទាំង១៤មុខនោះហើយ ព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គទាំងទ្វេក៏បានតាំងបង្ហាញផងដែរ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ ការជួសជុល កែលម្អស្តូប ព្រះបរមព្រះរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃកម្ពុជា ស្ថិតនៅលើសួនច្បារ ខាងកើត វិមានឯករាជ្យ កំពុងតែដំណើរ ការជួសជុលកែលំអរ។ ដំណើរការជួសជុលមកដល់ពេលនេះ គឺសម្រេចបានប្រមាណ៩៥%...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញសិស្សមាន ការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ មីនា បានឲ្យដឹងថា ការសម្រេចផ្អាកនេះ ធ្វើឡើងផ្អែកតាមការស្រាវជ្រាវ លើករណីប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត...
បរទេស៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រឈមមុខនឹងភាពឯកាខ្លាំងឡើង ដោយសេវាកម្មអ៊ីនធឺណេត បានបង្កើនការរឹតត្បិត និងកាសែតឯកជនចុងក្រោយ បានឈប់ធ្វើការផ្សព្វផ្សាយ ស្របពេលដែលយោធា កសាងសំណុំរឿង ប្រឆាំងមេដឹកនាំជាន់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី។ ម្ចាស់ពាន់រង្វានសន្តិភាពណូបែល លោកស្រី អ៊ុង សានស៊ូជី ត្រូវបានបណ្ដេញចេញពីអំណាច និងត្រូវឃុំខ្លួន ក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...