ភ្នំពេញ៖ អ្នកតាមដានភូមសាស្រ្តនយោបាយ បានលើកឡើងថាទាក់ទិន វិបត្តិនយោបាយភូមាដែលកាន់តែជ្រៅទៅៗ ត្រូវបានលោករដ្ឋមន្ត្រីការបរទេសទាំង៤រួមមាន ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សិង្ហបុរី បានអញ្ជើញទៅជួបរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក្នុងសប្តាហ៍នេះ។ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលើកឡើងថាក្នុងជំនួបដាច់ដោយឡែកៗពីគ្នានេះ ភាគីអាស៊ានចាស់ និងចិន បានគាំទ្រឲ្យមានការពិភាក្សារវាងភាគីទាំង២របស់ភូមាដើម្បីបញ្ចប់ជម្លោះ...
បរទេស៖ អ្នកជួយសង្គ្រោះស្ម័គ្រចិត្តចំនួន ៣ នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើងនៅផ្ទះដ៏ធំមួយនៅភាគខាងលិចទីក្រុងបាងកក ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អគារកម្ពស់ ៣ នៅសង្កាត់ Thawi-Watthana ។ ក្រោយមកផ្ទះនោះបានរលំបន្ទាប់ពីអគ្គិភ័យបានឆាបឆេះអស់ រយៈពេលមួយម៉ោងចាប់ពីម៉ោង ៦...
ភ្នំពេញ ៖ ក្រុមជនអនាមិក កំពុងតែចែកចាយព័ត៌មាន របស់អ្នកប្រើប្រាស់ កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗ មានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា ។ ព័ត៌មានដែលពួកគេកំពុង តែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក មានមោទកភាព ក្នុងការគាំទ្របំណង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យលែង មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ ដោយក្នុងនោះ អាមេរិកបានផ្ដល់ ជំនួយជាថវិកាជាង ១៦៧ លានដុល្លា គិតតាំងពីឆ្នាំ ១៩៩៣ មក ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានបញ្ជាក់ថា “ក្នុងឱកាសពិធីចម្រើនជន្មាយុ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាសូមគោរពជូនពរសម្តេចតេជោមានជន្មាយុយឺនយូរ មានសុខភាពល្អបរិបូរណ៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៣នាក់ និងអ្នកដំណើរពីបរទេស ០១នាក់ចំណែកអ្នកជាសះស្បើយមានចំនួន៦៨នាក់។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៦៨៩ នាក់,អ្នកជាសះស្បើយ ១៦៥៣ នាក់,អ្នកកំពុងព្យាបាល= ១០១២ នាក់និងអ្នកស្លាប់១៩ នាក់៕
បរទេស៖ ប៉ូលីសប្រទេសថៃ កំពុងតែពង្រីកការស៊ើបអង្កេត ទៅលើការរឹបអូសគ្រាប់បែកដៃបានជាង ១០០ គ្រាប់ និងគ្រាប់រំសេវ ៦ ០០០ គ្រាប់ នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងម៉ៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល៧១ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី – ចិន ត្រូវបានពង្រឹងប្រកបដោយគុណភាព និងបន្តពង្រឹងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានប្រាប់កម្មវិធីជជែក អំពីហ្គេមនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ីថា ចំណងទាក់ទងទ្វេភាគី ត្រូវបានបង្កើតឡើងដោយផ្អែក លើមូលដ្ឋានច្បាស់លាស់ និងគោលដៅនៃផលប្រយោជន៍រួមគ្នា។ លោកបានលើកឡើងថា“ អន្តរកម្មជាយុទ្ធសាស្ត្រ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅខេត្ត Maluku ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ ។ គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១និង៤២នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងហ្សាការតា ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ស្ថិតនៅចម្ងាយ១៦៣គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី Ambon នៃខេត្តខាងលើ...