ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន០៦នាក់បានស្លាប់ និង០៤នាក់ទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក Ismael Mukhtar Omar អ្នកនាំពាក្យក្រសួងព័ត៌មាន បាននិយាយថា ស្ត្រី០៣នាក់ និងកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដោយខ្លួនគាត់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Alberto Fernandez បានធ្វើការប្រកាសដោយខ្លួនឯងនៅថ្ងៃនេះថាលោកបានតេស្តឃើញ វិជ្ជមានកូវីដ១៩ហើយ។ នៅក្នុងសារមួយដែលត្រូវបានធ្វើឡើងលើ Twitter របស់លោកផ្ទាល់បានសរសេរថា៖ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានមានអាក្ការៈផ្តាសាយនិងឡើង កំដៅដល់ទៅ ៣៧,៣អង្សារ រួចមកព្រមទាំងឈឺក្បាលផងនោះ ខ្ញុំក៏បានសម្រេចចិត្តទៅធ្វើតេស្ត ដែលលទ្ធផលចេញមកគឺវិជ្ជមានកូវីដពិតមែន។ លោក Fernandez ដែលទើបឈានវ័យចូល៦២ឆ្នាំកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយទៀតដែរថា ក្នុងអំឡុងពេលដែលលោករងចាំលទ្ធផល លោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមគោលការណ៍ និងការណែនាំពីសំណាកគ្រូពេទ្យផ្ទាល់ខ្លួនបានត្រឹមត្រូវ។ លោកបញ្ជាក់ដែរថាមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់នៅល្អជាធម្មតានៅឡើយ...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបន្តដាក់បម្រាមគោចរដ៏តឹងរឹង នៅក្នុងតំបន់រដ្ឋធានី និងខេត្តនៅជុំវិញនោះ យ៉ាងតិចរយៈពេលមួយសប្ដាហ៍ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងជាថ្មីនៃការឆ្លងមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីប្រកាសមួយផ្សាយលើកញ្ចក់ទូរទស្សន៍ លោក Harry Roque ជាមន្ត្រីនំាពាក្យប្រធានាធិបតី បាននិយាយថា ការរឹតបន្តឹងនានា ដែលរួមមានទាំងបម្រាមលើការធ្វើដំណើរមិនចាំបាច់ ការប្រមូលផ្តុំជួបជុំគ្នាច្រើន និងការពិសាអាហារក្នុងភោជនីយដ្ឋាននានានោះ នឹងនៅតែមានប្រសិទ្ធភាពជាធរមាន យ៉ាងតិចណាស់ក៏មួយសប្ដាហ៍ទៀតដែរ។...
ភ្នំពេញ៖ ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសដំបូងបង្អស់ ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។នេះបើយោងតាមខ្លឹមសារលិខិត ដែលស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនប្រចាំកម្ពុជា ផ្ញើរថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថាប័នខ្លួនទទួលបានវ៉ាក់សាំងកូវីដ១៩។ យោងតាមលិខិត របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចេញរបាយការណ៍មួយ អំពីករណីសង្ស័យកើតជំងឺកូវីដ១៩ ទៅលើបុរសវ័យ៣៦ឆ្នាំ ម្នាក់ ដែលជាបុគ្គលិក រោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុរសខាងលើ មានឈ្មោះ សោម ឡូ ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ បានទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែតមានករណីភ្លៀង លាយខ្យល់បណ្តាលឱ្យដំបូលផ្សារជិតផ្សារប៊ីកសី ក្នុងតំបន់កាសីណូរបាក់ដំបូលធ្លាក់ ផ្សារទំហំ 20×30 និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ប៉ុន្តែមិនបណ្តាលអោយ ប៉ះពាល់ដល់មនុស្សទេ។
ក្រុមឧទ្ទាមធំ ៗ ចំនួន ១០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ បានចេញមកគាំទ្រនៅពីក្រោយចលនាប្រឆាំងនឹងរដ្ឋប្រហាររបស់ប្រទេសនេះ ដែលនេះបានបង្កការភ័យខ្លាចថា ជម្លោះកាន់តែទូលំទូលាយអាចផ្ទុះឡើង នៅក្នុងប្រទេសដែលញាំញីដោយការប្រយុទ្ធគ្នា រវាងយោធានិងកងទ័ពជនជាតិភាគតិច។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រីឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានណែនាំដល់ក្រុមអនុគណ:កម្មការតាមក្រសួង ស្ថានប័ននានា សូមបញ្ឈប់ជាបន្ទាន់ នូវការផ្ដល់វ៉ាក់សាំង ជូនអ្នកខាងក្រៅ គ្មានឈ្មោះក្នុងបញ្ជីអាទិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចកន្លងមក។ តាមរយៈ សារ ជាសម្លេងរបស់លោកស្រី ឱ វណ្ណឌីន...
ប៉េកាំង៖ ប្រទេសចិន នឹងធ្វើការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ខណៈពេលដែលកំពុង ធ្វើការរួមគ្នាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជួយបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេស នៅពេលឱកាសដំបូងបំផុតនោះ។ រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការផ្លាស់ប្តូរយោបល់គ្នាមួយ ស្តីពីស្ថានភាពមីយ៉ាន់ម៉ា ជាមួយសមភាគីរបស់លោកមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចភាគីទាំង៣ ចាប់ពីថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី០២ ខែមេសានៅ ទីក្រុងណានពីង...