ភ្នំពេញ ៖ “កូវីដ ពិតជាគ្មានមេត្តា គ្មានរេីសអាយុឡេីយ សូមបី ទារក អាយុ ៣ខែ ៨ខែ លោកយាយ អាយុ ៨៨ឆ្នាំ ៨០ឆ្នាំ នៅទំនប់រលក ក៍មិនលេីកលែងដែរ”។ នេះជាសំណេរលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុលើកបង្ហាញក្នុងហ្វេសប៊ុកមុននេះបន្តិច៕
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt ទើបបានបញ្ចប់សមយុទ្ធយោធាមួយ នៅដែនសមុទ្រចិនខាងត្បូង ជាមួយកងកម្លាំងជើងអាកាសនៃប្រទេសម៉ាឡេស៊ី។ នាវាផ្ទុកយន្តហោះនិងកងនាវាលេខ១១ ដែលអមដំណើរដោយនាវាចម្បាំងសមត្ថភាពមីស៊ីល USS Bunker Hill ព្រមទាំងនាវាពិឃាត USS John Finn និង USS...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមកដល់ពេលនេះ ទៅហើយប៉ុន្តែពលរដ្ឋរបស់កាណាដានៅតែបានបង្ហាញក្តីបារម្ភ អំពីការធ្លាក់ខ្លួនឈឺ នៅក្រោយការចាក់វ៉ាក់សាំងកូវីដ ហើយអត្រានៃការព្រួយបារម្ភនេះបានបន្តកើនឡើង តាំងតែពីខែមិនាមកម្ល៉េះ។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយវិទ្យាស្ថានជាតិ Angus Reid កាលពីថ្ងៃសុក្របានបង្ហាញ ជាលទ្ធផលនេះឡើងនិងបញ្ជាក់ទៀតថាមនុស្ស៤នាក់ ក្នុងចំណោម៥នាក់ បាននិយាយអំពីការព្រួយបារម្ភនេះខណៈ ដែលមនុស្សម្នាក់ក្នុងចំណោម៣នាក់និយាយថា បានបារម្ភពីបញ្ហាសុខភាពផ្លូវចិត្តក្រោយទទួលវ៉ាក់សាំងនេះហើយ ក្នុងចំណោមនោះកំណើនដែលមានសន្ទុះខ្លាំងជាងគេ គឺជាមនុស្សដែលមានអាយុក្រោម៣៥ឆ្នាំ។ ការធ្វើស្ទាបស្ទង់នេះត្រូវបានធ្វើឡើង តាំងតែពីថ្ងៃទី៥រហូតដល់ថ្ងៃទី៨ខែមេសាមកម្ល៉េះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសបានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសទាមទារប្រមូលយកវ៉ាក់សាំង Sputnik V របស់ខ្លួនទាំង២០ម៉ឺនដូស មកពីប្រទេសស្លូវ៉ាគីវិញ នៅសប្តាហ៍នេះក្រោយមានសំណួរចោទសួរជាច្រើនពាក់ព័ន្ធ ទៅនឹងគុណភាពរបស់វ៉ាក់សាំង។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទាមទារនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសស្លូវ៉ាគី បានធ្វើការចោទជាសំណួរថាតើគុណភាពរបស់វ៉ាក់សាំងទាំងនេះ វាមានកម្រិតដូចទៅនឹងវ៉ាក់សាំងដែលបានធ្វើតេស្ត កន្លងមកឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីជាការឆ្លើយ ក្នុងពេលដែលរុស្សីបានទាមទារយកវ៉ាក់សាំងទាំងនោះមកវិញ ហើយនោះខ្លួនក៏បានហៅសកម្មភាពរបស់ស្លូវ៉ាគី ថាជាការធ្វើឲ្យមានបញ្ហាដល់ទំនាក់ទំនងផ្នែកការទូត រវាងប្រទេសទាំងពីរផងដែរ។ មុននេះផងដែរប្រទេសទាំងពីរ ក៏បានធ្វើការប្រកែកគ្នាផងដែរអំពីបញ្ហានេះប៉ុន្តែជាលទ្ធផលរុស្សី...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះបានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតី...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរយ៉ាងម៉ឺងមាត់់ និងណែនាំអោយក្រសួងសុខាភិបាល រៀបចំវ៉ាក់ដូសទី២ ជូនសម្ដេច ដើម្បីត្រៀបបំរុងចូលរួមកិច្ចប្រជុំបន្ទាន់ណាមួយ លើបញ្ហាប្រទេសភូមា។ គួររំលឹកផងដែរថា បញ្ហានៅក្នុងប្រទេសភូមា ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានសូជី ដោយឧត្តមសេនីយ៍ Min Aung Hlaing កាលពីដើមខែកុម្ភៈ...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចាត់អោយ លោកអនុនាវីទោ សុី សុខគង់ ប្រធានផ្នែករដ្ឋបាល ទីបញ្ជាការជួរមុខ នាំយកថវិកាចំនួន ១០០០ដុល្លារ ជូនដល់ គិលានដ្ឋានមូលដ្ឋានសមុទ្រ សម្រាប់ទិញស្រោមដៃពេទ្យ...
វ៉ាស៊ីនតោន៖ គណៈកម្មាធិការអភិវឌ្ឍន៍ របស់ស្ថាប័នបានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក គួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីការពារផលប៉ះពាល់ នៃជំងឺរាតត្បាតរាតត្បាតកូវីដ-១៩ ហើយធានាបាននូវការ ចែកចាយវ៉ាក់សាំង ដោយស្មើភាព និងប្រសិទ្ធភាពនៅទូទាំងប្រទេស។ គណៈរដ្ឋមន្រ្តីរួមនៃធនាគារពិភពលោក និង IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទាន់ពេលវេលានៅទូទាំងប្រទេស គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ចប់ការរាតត្បាតជាពិសេសនៅពេលមានមេរោគឆ្លងទម្រង់ថ្មីលេចចេញមក” ។...
បរទេស៖ ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ានម៉ា លោកស្រី Christine Schraner Burgener តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រនេះ និងសង្ឃឹមធ្វើការពិភាក្សាគ្នាជាមួយរបបយោធាមីយ៉ានម៉ា។ ប៉ុន្តែលោកស្រី ត្រូវបាននាយឧត្តមសេនីយ៍មីយ៉ានម៉ាទាំងនោះប្រាប់ឲ្យដឹងថា ពួកគេមិនទាន់ត្រៀមខ្លួនដើម្បីធ្វើការទទួលលោកស្រីនៅឡើយនោះទេ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមេសា...
ភ្នំពេញ៖ លោក សុខ ឈុនអឿង ប្រធានប្រតិបត្តិ សមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) បានដឹកនាំក្រុមការងារ ២២រូប មកទទួលវ៉ាក់សាំង បង្ការកូវីដ១៩ ដោយស្ម័គ្រចិត្ត តាមប្រសាសន៍ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។ លោក សុខ ឈុនអឿង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះបានលើកឡើងថា...