ភ្នំពេញ ៖ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសទី២ រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជូនដំណឹង ដល់បងប្អូនកម្មករ និយោជិក និងថា្នក់ដឹកនាំអង្គការ វិជ្ជាជីវៈ ដែលបានទទួលការចាក់វ៉ាក់សាំង ដូសលើកទី១ ដោយក្រុមពេទ្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឲ្យបានជ្រាបថា បងប្អូនអាចមកចាក់វ៉ាក់សាំងដូសទី២ នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលវិភាគ ដូចខាងក្រោម៖...
វ៉ាស៊ីនតោន៖ ការទូតរបស់ប្រធានាធិបតីអាមេរិក Joe Biden អំឡុងពេល ១០០ថ្ងៃដំបូងនៃ ការកាន់តំណែងរបស់លោក គឺភាគច្រើនផ្តោតលើបណ្តាញ សម្ព័ន្ធភាពរវាងសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឆាំងនឹងប្រទេសចិន ដែលមានអំណាចផ្តាច់ការ និងរឹងមាំ។ ប៉ុន្តែការបង្ហាញយុទ្ធសាស្ត្រចិន ដែលមានការសម្របសម្រួល សូម្បីតែជាមួយសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុតរបស់អាមេរិក នៅអាស៊ីបូព៌ាហាក់ដូចជា មិនងាយស្រួលនោះទេ នៅពេលប្រឈមមុខនឹងជម្លោះ ដែលមិនស៊ីជម្រៅរវាងជប៉ុន និងកូរ៉េខាងត្បូង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៩នាក់ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ ការបិទនេះធ្វើឡើងក្រោយ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ កាលពីម្សិលមិញ ដែលត្រូវបានក្រុមគ្រូពេទ្យ បានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការ ចាក់ វ៉ាក់ សាំង ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់ នៅក្នុងតំបន់ក្រហម ទីតាំងភូមិសាស្ត្រ រាជធានី ភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅពេលថ្មីៗ នេះ បានព្រមានឲ្យប្រទេសតួកគី និងប្រទេសសម្ពន្ធមិត្ត អាមេរិកទាំងអស់ ផ្អាកធ្វើការបញ្ជាទិញ បន្ថែមទៀត នូវសព្វាវុធរុស្ស៊ី ដោយលោកប្រាប់ថា ទង្វើនេះអាចបង្ក ឲ្យមានទណ្ឌកម្មបន្ថែម។ ចំណងមិត្តភាព រវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី បានជាប់គាំងជុំវិញបញ្ហានានា...
វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូនកម្លាំង បន្ថែមទៀតទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ដើម្បីការពារ សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះក្នុងអំឡុងពេលដកថយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អនុរដ្ឋលេខាធិការ នៃសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់ក្រុមអ្នកយកព័ត៌មាន លើយន្តហោះកងទ័ពអាកាសថា“ ការដកថយមួយកំពុងដំណើរការ” ដោយនិយាយថាយោធា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូន ដំណឹងស្ដីពី ការបើកយុទ្ធនាការចា ក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ ដែលទទួលអាជ្ញាប័ណ្ណ ផលិតពីក្រុមហ៊ុន Astra Zeneca ៕
ណៃរ៉ូប៊ី ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក មានហានិភ័យខ្ពស់ នៃការលេចចេញនូវជំងឺកូវីដ -១៩ ចំពេលមានការប្រកាន់ ខ្ជាប់នូវភាពធូររលុង ចំពោះវិធានការទប់ស្កាត់រួមផ្សំ នឹងការចាក់វ៉ាក់សាំង និងការធ្វើតេស្តកម្រិតទាប។ លោក Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទ្វីបនេះអាចមើលឃើញ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកចូ បៃដិន បានគូសបញ្ជាក់ អំពីការប្រជែងគ្នាកាន់តែខ្លាំងឡើងជាមួយប្រទេសចិន នៅក្នុងសុន្ទរកថាលើកដំបូង ទៅកាន់សភា ចាប់តាំងពីបានចូលកាន់តំណែង កាលពីខែមករា ដោយលើកឡើងថា ប្រទេសរបស់លោក ត្រូវការឈ្នះការប្រកួតប្រជែងនៅសតវត្សរ៍ទី២១ ដូចជាតាមរយៈការវិនិយោគ ក្នុងស្រុកយ៉ាងច្រើន។ នៅពេលបង្ហាញការប្តេជ្ញាចិត្ត របស់លោក ដើម្បីការពារផលប្រយោជន៍ សហរដ្ឋអាមេរិក “នៅលើក្តារនោះ” លោក...