វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសកូរ៉េខាងជើង មិនមែនសំដៅទៅលើភាពប្រទូសរ៉ាយនោះទេ ប៉ុន្តែជាការកាត់បន្ថយភាពតានតឹង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានយុនហាប់។ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកត្រៀម នឹងចូលរួមជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីជំហាន...
សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង អាចនឹងប្រឈម នឹងការខ្វះខាតវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ខណៈដែលចំនួនថ្នាំវ៉ាក់សាំង មិនដល់ ១០ ភាគរយផង របស់ប្រទេស ដែលនៅសល់ក្នុងស្ដុក ។ កម្លាំងគ្រប់គ្រងការចាក់ថ្នាំ បង្ការបានឲ្យដឹងថា ប្រទេសនេះទទួលបានការ ចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ លានដូស...
ព្រឹត្តិការណ៍កូវីដ១៩ ឆ្លងក្នុងសហគមន៍២០កុម្ភៈ បានអូសបន្លាយ ជាច្រើនសប្តាហ៍មកហើយ។ បញ្ហានេះបានកំពុងបន្តនាំមកនូវ ផលលំបាកជាច្រើនដល់សង្គមកម្ពុជា ទាំងផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។ ផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល មានសឹងគ្រប់ទីកន្លែង ជាពិសេស រាជធានីភ្នំពេញ ដែលនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានការណ៍ ដ៏តានតឹង ដោយសារ តែករណី នៃជំងឺកូវីដ១៩ បន្តកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង។ ការថមថយ នៃសកម្មភាព...
វ៉ាស៊ីនតោន៖ អ្នកជំនាញ និងអ្នកសិក្សាអាមេរិកបានឲ្យដឹងថា មហាអំនាចទាំងពីរសហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវកសាងភាពជា “អាណាព្យាបាល” ជុំវិញទំនាក់ទំនងទ្វេភាគី ដែលមានសារៈសំខាន់ និងរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ ដើម្បីចៀសវាងការគិតពិចារណាខុស និងការប្រឈមមុខគ្នារវាងប្រទេសធំៗ ទាំងពីរ។ ក្នុងអំឡុងពេលវេទិកាសេដាណា នៃវិទ្យាស្ថានម៉កខេន ស្តីពីបញ្ហាពិភពលោកកាលពីថ្ងៃសុក្រ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger បានលើកឡើងថា ភាពតានតឹងជាមួយចិន គឺជាបញ្ហាធំបំផុត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមិនមាន ការយកថវិកាឡើយ ហើយបើមានបុគ្គលណាទារ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទទក ។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្ត ចាក់វ៉ាក់សាំងត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អសយដ្ឋាន និងទីលំនៅច្បាស់លាស់។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងជួបប្រទះស្ថានការណ៍ធ្ងន់ធ្ងរ បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានហៅប្រទេសដែលមាន អាវុធនុយក្លេអ៊ែរអាស៊ីនេះថាជា “ ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ” នៅក្នុងសុន្ទរកថាលើកដំបូង ទៅកាន់សភារបស់លោក ចាប់តាំងពីលោកបានចូល កាន់តំណែងកាលពីខែមករា។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងជាជំនួយការដ៏ជិតស្និទ្ធរបស់លោក គឺលោកស្រី គីម...
ភ្នំពេញ ៖ តាមរយៈរូបភា ពជាច្រើនសន្លឹក ដែលបង្ហាញ ពីការដាច់ស្បៀងរបស់ពលរដ្ឋមួយចំនួនក្នុងរដូវកាលកូវីដ១៩ ហើយទាមទារពីអ្វីដែលខ្លួនចង់បាននោះ លោក សយ សុភាព បានលើកឡើងថា សូមកុំ យកលេសនេះធ្វើសកម្មភាពបង្កើតចលាចលនាំឆ្ពោះទៅដល់ការធ្វើបដិវត្តន៍ពណ៌។ លោក សយ សុភាពក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងថា ចំពោះសកម្មភាពទាមទារ របស់ពលរដ្ឋមួយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៤១នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៦១នាក់ និងស្លាប់៤នាក់ ។ ក្នុងនោះភ្នំពេញ មានអ្នកឆ្លងចំនួន៥២៥នាក់ បន្ទាយមានជ័យចំនួប១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ ៦ និងព្រៃវែងម្នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា សេតវិមាន បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនបន្ថែមទៀត នូវកងកម្លាំង ដល់អាហ្វហ្គានីស្ថាន ដើម្បីការពារសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ ក្នុងអំឡុងពេល ដកកងទ័ពមកវិញ ។ លោកស្រី Karine Jean-Pierre អនុប្រធានលេខាធិការព័ត៌មាន...