តូក្យូ៖ ប្រជាជនមីយ៉ាន់ម៉ា ចន្លោះពី ២ ទៅ ៣ពាន់នាក់ នៅក្នុងប្រទេសជប៉ុន បានធ្វើដំណើរតាមដងផ្លូវ កាលពីថ្ងៃអាទិត្យ ដើម្បីអំពាវនាវ ដល់ប្រទេសម្ចាស់ផ្ទះ របស់ពួកគេ ឱ្យទទួលស្គាល់រដ្ឋាភិបាល រួបរួមជាតិ NUG ដែលជាអង្គការមួយ ដែលបានបង្កើតឡើងប្រឆាំងនឹងរដ្ឋ ប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ដែលជាស្ថាប័នគ្រប់គ្រង ស្របច្បាប់ របស់ប្រទេសមីយ៉ាន់ម៉ា។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា វិស័យបដិសណ្ឋារកិច្ច នៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីខ្លួន បានបានប្រកាសផ្អាក តាំងតែពីដើមឆ្នាំ២០២១ មកម្ល៉េះ។ ការប្រកាសបិទនិងផ្អាកដំណើរអាជីវកម្ម សេវាកម្ម និងបដិសណ្ឋារកិច្ច ត្រូវបានធ្វើឡើង ក្នុងពេលដែលប្រទេស បានទទួលរងការវាយប្រហារ ពីរលកកូវីដ លើកទី៣ និងដោយមានទាំងការបង្ខំចិត្តបិទទ្វាប្រទេស ជាលើកទី៣ផងដូចគ្នា។ អស់រយៈពេលជាច្រើនខែ...
រ៉ង់ហ្គូន៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,៨៣៨ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ៧ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល និងកីឡា។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កំណត់ត្រាថ្មីនេះគ្មានការស្លាប់ថ្មី ត្រូវបានគេរាយការណ៍នោះទេ កាលពីថ្ងៃអាទិត្យ ដែលរក្សាចំនួនអ្នកស្លាប់មានដល់ ៣,២០៩...
ភ្នំពេញ៖នៅយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោក សាស្រ្តាចារ្យ ងី...
បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់មួយ ដែលនិយាយថា ថ្លែងថ្មីៗនេះពីទីក្រុងវ៉ាស៊ីនតោន គឺជាភស្តុតាងនៃគោលនយោបាយ ប្រកបដោយអរិភាព តម្រូវឲ្យមានការឆ្លើយតប ប្រហាក់ប្រហែលគ្នា ពីទីក្រុងព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើទីភ្នាក់ងារសារព័ត៌មាន កណ្ដាល កូរ៉េខាងជើង KCNA...
ធនាគារវីង ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា និង IQPS ដែលជាក្រុម ហ៊ុនបោះដុំនិងចែកចាយ ស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេ នៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូ អាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កិច្ចចរចាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះ កំពុងស្ថិតនៅក្នុងទីមិនច្បាស់លាស់។ ការថ្លែងបែបនេះរបស់លោក Jake Sullivan គឺត្រូវបានធ្វើឡើងក្រោយការ ចាប់ផ្តើមកិច្ចពិភាក្សាជុំទី៣នៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុងវីយែន ដែលមានមន្ត្រីតំណាងមកពីប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងពេញវ័យដែលមានជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតប្រឆំាងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ការរាប់ចំនួនបានចាក់វ៉ាក់សាំង គ្រប់កម្រិតប្រមាណ ៣០,៥ភាគរយ...
បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងបង្ក្រាបល្បែងគ្រប់ប្រភេទ បានបញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញមួយកន្លែង នៅក្នុងភូមិសាស្ត្រវាលស្រែ ១០០០ ក្នុងភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២១។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងប្រមាណជិត ២០នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ...
ភ្នំពេញ៖ មន្ទីរទេសចរណ៍រាធានី-ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានភ្ញៀវទេសចរផ្ទៃក្នុង ចេញទស្សនាទូទាំងប្រទេសកម្ពុជា ចំនួន៨,៩៦០នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាធានី-ខេត្ត ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបញ្ចប់ការបិទរមណីយដ្ឋាន...