ព័ត៌មានអន្តរជាតិ

អង់គ្លេស អនុញ្ញាតិ ឲ្យដំណើរការវិស័យ បដិសណ្ឋារកិច្ច វិញទាំងអស់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា វិស័យបដិសណ្ឋារកិច្ច នៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីខ្លួន បានបានប្រកាសផ្អាក តាំងតែពីដើមឆ្នាំ២០២១ មកម្ល៉េះ។

ការប្រកាសបិទនិងផ្អាកដំណើរអាជីវកម្ម សេវាកម្ម និងបដិសណ្ឋារកិច្ច ត្រូវបានធ្វើឡើង ក្នុងពេលដែលប្រទេស បានទទួលរងការវាយប្រហារ ពីរលកកូវីដ លើកទី៣ និងដោយមានទាំងការបង្ខំចិត្ត
បិទទ្វាប្រទេស ជាលើកទី៣ផងដូចគ្នា។

អស់រយៈពេលជាច្រើនខែ ដែលរដ្ឋាភិបាល អង់គ្លេស បានធ្វើការសិក្សា និងរៀបចំផែនការ និងទិសដៅថ្មី របស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសត្រឡប់ ទៅស្ថានភាពធម្មតា ដូចមុនពេលកូវីដវិញ
យ៉ាងហោចណាស់ ត្រឹមរដូវក្តៅ ខាងមុខនេះ។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ តួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេស មានចំនួនដល់ទៅ៤,៤លាននាក់ និងមនុស្សប្រមាណ ជា១២៧ ០០០នាក់បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top