ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារយាយត្រប់ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថាហេតុការណ៍បាញ់ប្រហារមួយកណ្តាល ទីក្រុងញូវយ៉កត្រូវបានគេដឹងថា បានធ្វើឲ្យរបួសដល់មនុស្ស៣នាក់ ដែលក្នុងនោះមានស្ត្រី២នាក់ និងក្មេងអាយុ៤ឆ្នាំម្នាក់ផង ខណៈដែលក្រុមប៉ូលីសកំពុងស្រាវជ្រាវនិងស៊ើបអង្កេតពីការកើតហេតុ នៅឡើយ។ ហេតុការណ៍នេះត្រូវបានគេដឹងថា បានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាចនៅត្រង់ ចំណុចផ្លូវទី៤៤ក្បែរអគារពាណិជ្ជកម្ម Times Square ដែលជាតំបន់មានមនុស្សកកកុញ បំផុតក្នុងទីក្រុង ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចរាល់ ដោយមិនមានការគម្រាមកំហែងដល់អាយុជីវិតនោះទេ។ មកដល់ពេលនេះនៅមិនទាន់មានការចាប់ខ្លួនណាមួយ កើតឡើងនៅឡើយដោយប៉ូលីសបានត្រឹមបញ្ជាក់ថាការស៊ើបអង្កេតនៅបន្តធ្វើឡើងនៅឡើយ...
បរេស៖ ការវាយប្រហារនេះកើតឡើង បន្ទាប់ពីកម្លាំងជើងគោក អាមេរិក និងអង្គារណាតូ បានចាប់ផ្តើមដកទ័ពចេញពីប្រទេសអាហ្វ ហ្គានីស្ថាន កាលពីថ្ងៃទី១ ខែឧសភា ស្របតាមសេចក្តីប្រកាសដែលធ្វើឡើង ដោយប្រធានាធិបតីលោក ចូ បៃឌិន កាលពីខែមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័រ...
បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានរិះគន់ប្រទេសអ៊ីស្រាអែល និងបានចោលប្រកាន់ប្រទេសនេះពីបទប្រព្រឹត្តធ្វើអំពើភេរវកម្ម លើជនជាតិប៉ាឡេស្ទីន ក្រោយប៉ូលីសអ៊ីស្រាអែល បាញ់គ្រាប់ក្លែងក្លាយ និងគ្រាប់បែកបំភ័យ ចំពោះយុវជនប៉ាឡេស្ទីន នៅព្រះវិហារ Al-Aqsa របស់ពួកប៉ាឡេស្ទីន។ ការប៉ះទង្គិចគ្នា នៅទីតំាងពិសិដ្ឋបំផុតទី៣របស់ឥស្លាម និងនៅជុំវិញទីក្រុងយេរូសាឡឹមខាងកើត ដែលធ្វើឲ្យរងរបួសពួកប៉ាឡេស្ទីនចំនួន២០៥នាក់ និងប៉ូលីស១៧នាក់នោះ គឺបានកើតមាន ស្របពេលដែលមានកំហឹងកើនឡើង ជុំវិញការបណ្ដេញជនជាតិប៉ាឡេស្ទីនចេញពីលំនៅស្ថានលើទឹកដីដែលពួកជ្វីហ្វអះអាងកម្មសិទ្ធិ។ ស្របពេលមានការប៉ះទង្គិចគ្នាបែបនេះផ្ទុះឡើងនោះ មន្ត្រីតួកគីជាច្រើនរូប...
បរទេស៖អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះវិធីសាស្ត្រស្តីពី សិទ្ធិមនុស្សរបស់ទីក្រុងសេអ៊ូលស្តីពី កូរ៉ខាងជើង ក្រោយជួបជាមួយសកម្មជនសិទ្ធិមនុស្សអាមេរិក លោក Suzanne Scholte។ លោក Hwang Kyo-ahn ជាអតីតរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ក្រោមលោកអតីតលោកប្រធានាធិបតី Park Geun-hye បានលើកឡើង នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើនយោបាយ...
ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា ប្រឈម នឹងស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន កម្លាំងសាមគ្គីរបស់មន្ត្រី និងប្រជាពលរដ្ឋ ក្នុងការពុះពារជំនះរាល់ការលំបាក ដើម្បីរក្សាប្រក្រតីភាពជីវភាពនៅមូលដ្ឋាន គឺពិតជាចំណែកដ៏ស័ក្តិសិទ្ធិ នៃការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីប្រកាស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ចាំបាច់ត្រូវទទួលស្គាល់ ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាព នៅអាស៊ីបូព៌ា និងពិភ ពលោកទាំងមូល។ យោងតាមសារលិខិត អបអរសាទរនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឱកាសកម្មវិធីចលនានៃក្ដី សង្ឃឹមលើកទី...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ន បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាត អោយត្រឡប់ទៅផ្ទះវិញ ក្រោយទទួលបាន ការព្យាបាលជាសះស្បើយ ប៉ុន្តែតម្រូវឱ្យធ្វើច័ត្តឡីស័កនៅផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃបន្ថែមទៀតជាកំហិត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ អនុញ្ញាត អោយត្រឡប់ទៅគេហដ្ឋានវិញ និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត។ សេចក្ដីប្រកាសបញ្ជាក់ថាអ្នកជំងឺ ឈ្មោះ យ៉េន គឹមយ៉ាន ២៧ឆ្នាំ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាសះស្បើយ...
បរទេស៖ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការអំពីករណីស្លាប់បាត់បង់ជីវិត លើកដំបូងក្រោយពលរដ្ឋម្នាក់ បានទទួលវ៉ាក់សាំងអង់គ្លេស AstraZeneca ខណៈពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំង កូវីដយ៉ាងខ្លាំងក្លានោះ។ ស្ត្រីដែលត្រូវបានគេជឿជាក់ថា មានវ័យ៣៦ឆ្នាំ គឺជាអ្នកបម្រើការងារនៅក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងកូវីដជួរមុខក្នុងតំបន់ ភាគខាងត្បូងនៃខេត្ត An Giangពោលគឺនៅក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី នាងបានទទួលវ៉ាក់សាំងដូស ដំបូងរបស់ AstraZeneca នេះហើយក្រសួងបានបញ្ជាក់ថា មូលហេតុនោះ គឺនាងជាអ្នកមានជំងឺអាឡែរហ្សីប្រភេទanaphylaxisផង។ ទោះបីជាយ៉ាងណាក្តីក្រសួងបានទទួលស្គាល់ ការបាត់បង់ជីវិតនេះហើយ...