ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា ផ្អើលក្រុងញូវយ៉ក របួសមនុស្ស៣នាក់ ក្នុងនោះមានក្មេងម្នាក់

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថាហេតុការណ៍បាញ់ប្រហារមួយកណ្តាល ទីក្រុងញូវយ៉កត្រូវបានគេដឹងថា បានធ្វើឲ្យរបួសដល់មនុស្ស៣នាក់ ដែលក្នុងនោះមានស្ត្រី២នាក់ និងក្មេងអាយុ៤ឆ្នាំម្នាក់ផង ខណៈដែលក្រុមប៉ូលីសកំពុងស្រាវជ្រាវនិងស៊ើបអង្កេតពីការកើតហេតុ នៅឡើយ។

ហេតុការណ៍នេះត្រូវបានគេដឹងថា បានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាចនៅត្រង់ ចំណុចផ្លូវទី៤៤ក្បែរអគារពាណិជ្ជកម្ម Times Square ដែលជាតំបន់មានមនុស្សកកកុញ បំផុតក្នុងទីក្រុង ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចរាល់ ដោយមិនមានការគម្រាមកំហែងដល់អាយុជីវិតនោះទេ។

មកដល់ពេលនេះនៅមិនទាន់មានការចាប់ខ្លួនណាមួយ កើតឡើងនៅឡើយដោយប៉ូលីសបានត្រឹមបញ្ជាក់ថាការស៊ើបអង្កេតនៅបន្តធ្វើឡើងនៅឡើយ ហើយដោយមិនបានផ្តល់ព័ត៌មានលំអិត
នៅឡើយដែរ។

គួរឲ្យដឹងដែរថាតំបន់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលទទួលរង ការវាយប្រហារដោយអំពើហិង្សាច្រើនបំផុត រហូតដល់២៥ករណីមក ហើយសម្រាប់ឆ្នាំ២០២១នេះធៀបទៅនឹងពេលវេលា កាលពីឆ្នាំទៅមានតែត្រឹម១៧ករណី៕ ប្រែសម្រួល៖ស៊ុនលី

To Top