ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ អនុញ្ញាត អោយត្រឡប់ទៅគេហដ្ឋានវិញ និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត។ សេចក្ដីប្រកាសបញ្ជាក់ថាអ្នកជំងឺ ឈ្មោះ យ៉េន គឹមយ៉ាន ២៧ឆ្នាំ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាសះស្បើយ...
បរទេស៖ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការអំពីករណីស្លាប់បាត់បង់ជីវិត លើកដំបូងក្រោយពលរដ្ឋម្នាក់ បានទទួលវ៉ាក់សាំងអង់គ្លេស AstraZeneca ខណៈពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំង កូវីដយ៉ាងខ្លាំងក្លានោះ។ ស្ត្រីដែលត្រូវបានគេជឿជាក់ថា មានវ័យ៣៦ឆ្នាំ គឺជាអ្នកបម្រើការងារនៅក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងកូវីដជួរមុខក្នុងតំបន់ ភាគខាងត្បូងនៃខេត្ត An Giangពោលគឺនៅក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី នាងបានទទួលវ៉ាក់សាំងដូស ដំបូងរបស់ AstraZeneca នេះហើយក្រសួងបានបញ្ជាក់ថា មូលហេតុនោះ គឺនាងជាអ្នកមានជំងឺអាឡែរហ្សីប្រភេទanaphylaxisផង។ ទោះបីជាយ៉ាងណាក្តីក្រសួងបានទទួលស្គាល់ ការបាត់បង់ជីវិតនេះហើយ...
បរទេស៖នៅថ្ងៃសៅរ៍នេះប្រទេសចិនត្រូវបានគេដឹងថា បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអំពាវនាវឲ្យប្រទេសជាសមាជិករបស់អង្គការ សហប្រជាជាតិទាំងអស់មិន ត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំ ដោយអាល្លឺម៉ង់សហរដ្ឋអាមេរិកនិងអង់គ្លេសដើម្បីឆ្លុះបង្ហាញពីសកម្មភាពបង្ក្រាបទៅលើ ជនជាតិភាគតិច Uyghur និង ជនជាតិភាគតិចផ្សេងទៀត ដែលរស់នៅ ក្នុងតំបន់ Xinjiangនិងគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនោះឡើយ។ នៅក្នុងលិខិតដែលត្រូវបានធ្វើឡើងដោយភាគីចិនតំណាង នៅអង្គការសហប្រជាជាតិបានបញ្ជាក់ថាវាគឺជាព្រឹត្តិការណ៍ក្នុងអត្ថន័យ ជាការប្រឆាំងបែបនយោបាយប៉ុណ្ណោះហើយស្នើឲ្យបណ្តាប្រទេសទាំងឡាយ នៅក្នុងបញ្ចីរបស់ យូអិនមិនគួរចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយពីព្រោះថា ចិនបានចាត់ទុកថាជាជំហប្រឆាំង នឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ចិនបានប្រកាសថ្កោលទោសចំពោះ ក្រុមប្រទេសជាអ្នករៀបចំដែលក្នុងនោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៨៥នាក់ លើបុរស ស្រ្តីជនជាតិខ្មែរ និងជនបរទេស នៅក្រុងប៉ោយប៉ែត ។
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាល ជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាល ជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង២០០នាក់ ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹម បិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ...
បរទេស៖ក្រសួងការបរទេសអាមេរិកកាលពី ថ្ងៃសុក្របានប្រកាស ក្នុងការអនុញ្ញាតិឲ្យក្រុមអ្នកកាទូតរបស់ខ្លួនព្រមទាំង ក្រុមគ្រួសារដែលកំពុងរស់នៅ ក្នុងប្រទេសនេប៉ាល់ក្នុងការធ្វើដំណើរត្រឡប់មកកាន់ប្រទេសវិញ ដោយរដ្ឋាភិបាលជាអ្នករ៉ាប់ រងចំណាយទាំងអស់។ ក្នុងនោះផងដែរក្រសួងក៏បានបញ្ជាក់ដែរថា សម្រាប់ពលរដ្ឋអាមេរិកទាំងឡាយ ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេស មួយនេះឬដែលកំពុងមានវត្តមាន នៅទីនោះនិងចង់ត្រឡប់មកវិញគួរតែរៀបចំ ឯកសារបញ្ជូនទៅកាន់ស្ថានទូតដើម្បីសុំការគាំទ្រ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរបានបញ្ជាក់ដែរថា រដ្ឋាភិបាលអាមេរិកអាចនឹងធ្វើការរៀបចំជើងហោះហើរជាពិសេស សម្រាប់ពលរដ្ឋ របស់ខ្លួនទាំងអស់នោះ។ នេប៉ាល់ដែលជាប្រទេសជាប់ព្រំដែនឥណ្ឌា បានទទួលរងឥទ្ធិពលនិងករណីនាំចូល រហូតដល់មានការផ្ទុះករណីក្នុងសហគមន៍កាន់តែខ្លាំង ឡើងរហូតដល់អជ្ញាធរបានប្រកាសព្រមានថា ក្រុមគ្រួពេទ្យមិនអាចទប់ទល់នឹង...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសមួយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីព្រឹកថ្ងៃសុក្របានធ្វើការបញ្ជាក់ថាលោកនឹងរំពឹងនូវជំនួបមួយជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងពេលឆាប់ៗនេះ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយសេតវិមាន បានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះនឹងធ្វើឡើងដោយផ្តោតសំខាន់ ទៅលើកិច្ចការងារ កែសម្រួលនិងដោះស្រាយនូវជំហផ្សេងគ្នា ដែលកើតឡើងដោយភាគីខាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងមូស្គូកាលពីពេលកន្លងមកនិងចុងក្រោយនេះ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅអគារសេតវិមាន លោក Biden បានបញ្ជាក់ថាលោកនៅតែមានផែនការក្នុងការជួបជាមួយនឹងលោក Putin...
សេអ៊ូល៖ អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn បានបានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែមានជំហររឹងមាំ ក្នុងការប្តេជ្ញាចិត្តក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងបើទោះបីជា ភាពបត់បែនខ្លះអាចត្រូវការ ដើម្បីជំរុញការចរចានុយក្លេអ៊ែរជាមួយ ទីក្រុងព្យុងយ៉ាងក៏ដោយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់បានឲ្យដឹងថា លោក Hwang Kyo-ahn ក៏បានកត់សម្គាល់ផងដែរថា កូរ៉េខាងជើង ទំនងជានឹងបន្តបង្កហេតុយោធាសម្រាប់ពេលបច្ចុប្បន្ននេះ។ អតីតនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ករណីកឃើញអ្នកឆ្លងថ្មី ៥២០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣០១នាក់ និងស្លាប់ ៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩ ២៣៧នាក់...