ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យ រៀបចំដាក់ចេញបម្រាម គោចពីចន្លោះម៉ោង២០ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្ដ្រទាំងមូល ឬផ្នែកណាមួយដែលស្ថិត ក្រោមសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសេចក្ដីណែនាំ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា...
ភ្នំពេញ៖ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP បានផ្ញើសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ប្រកបដោយការ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែង សុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំ ឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក...
ភ្នំពេញ៖ ស្របេពេលដែល ប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារ ថវិកា បច្ចេកទេស ក៏ដូចជាទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់ បានធ្វើនិងបានទទួលកន្លងមក ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។ លោក ហុក...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មាន ក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើស សេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន៕
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា «ច្បារអំពៅខណ្ឌគំរូ»។ លោកលើកឡើងបែបនេះ ក្រោយពីសង្កេតឃើញ ផ្ទាំងគំនូស ចេញដោយ សាលារាជធានី បញ្ជាក់ថា នៅក្នុងមូលដ្ឋាននៃខណ្ឌមួយនេះ ពុំមានតំបន់ក្រហម និងបានរៀបចំយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ក៏ដូចជារៀបចំកន្លែងលក់ដូរ យ៉ាងមានសណ្ដាប់ធ្នាប់ ផងដែរ។...