ព័ត៌មានជាតិ

លោក សយ សុភាព៖ ច្បារអំពៅខណ្ឌគំរូ (Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា «ច្បារអំពៅខណ្ឌគំរូ»។ លោកលើកឡើងបែបនេះ ក្រោយពីសង្កេតឃើញ ផ្ទាំងគំនូស ចេញដោយ សាលារាជធានី បញ្ជាក់ថា នៅក្នុងមូលដ្ឋាននៃខណ្ឌមួយនេះ ពុំមានតំបន់ក្រហម និងបានរៀបចំយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ក៏ដូចជារៀបចំកន្លែងលក់ដូរ យ៉ាងមានសណ្ដាប់ធ្នាប់ ផងដែរ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកផេក នៅថ្ងៃទី៤ ឧសភា នេះ លោក សយ សុភាព បានលើកឡើងថា «ខ្ញុំសូមអរគុណនិង វាយតំលៃខ្ពស់ចំពោះ អាជ្ញាធរខណ្ឌច្បារអំពៅទាំងមូល និងបងប្អូនទាំងអស់ ដែលរស់នៅក្នុងខណ្ឌ ព្រមទាំងអ្នកលក់ដូរ ទាំងអស់ ដែលបានអនុវត្តន៏ (៣កុំ ៣ការពារ) បានទាំងស្រុង និង រក្សាសណ្តាប់ធ្នាប់ បានល្អប្រសើរ ជាពិសេស រៀបចំចាក់ វ៉ា់ក់សាំង ដោយកំណត់ចំនួនត្រឹមត្រូវ … អាជ្ញាធររៀបចំឱ្យបងប្អូន លក់ដូរបានល្អ សមរម្យ រក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ…លទ្ធផលខណ្ឌច្បារអំពៅ គ្មានតំបន់ក្រហម»។

លោកសយ សុភាព ក៏បានស្នើរ ឱ្យអភិបាលរាជធានី ពិចារណា យកគំរូល្អ របស់ខណ្ឌច្បារអំពៅ ទៅអនុវត្តខណ្ឌផ្សេងទៀត ជាពិសេស ខណ្ឌមានជ័យ៕

To Top