បាត់ដំបង ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត ១ ដែលមានទីតាំងនៅក្នុងអនុវិទ្យាល័យអូរម៉ាល់សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសដែលចុះសាកសួរ សុខទុកនិងសំណេះសំណាល ជាមួយពលករដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យអូរម៉ាល់ លោក...
ព្រុចសែល ៖ អនុប្រធានប្រតិបត្ដិ គណៈកម្មការ អឺរ៉ុប លោក Valdis Dombrovskis បានលើកឡើងថា សហភាពអឺរ៉ុប បានសម្រេចចិត្តផ្អាក ជាបណ្តោះអាសន្ន នូវការបង្កើនវិធានការ ប្រឆាំងរបស់ខ្លួនប្រឆាំង នឹងពន្ធគយបន្ថែម ដែលសហរដ្ឋអាមេរិក បានដាក់លើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូម ។ លោក Dombrovskis បានឲ្យដឹងនៅលើបណ្តាញសង្គម...
ភ្នំពេញ ៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតាមគោលដៅនៃការចាក់វ៉ាក់ តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។ តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស...
យូអិន៖ ការិយាល័យមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចំនួន ២០៨ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៥០០ នាក់បានរងរបួស នៅក្នុង ១សប្តាហ៍នៃអរិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលនៃតំបន់កាហ្សា បានរាយការណ៍ថា មនុស្ស ១៩៨ នាក់ បានស្លាប់រួមទាំង កុមារ ៥៨...
យេរ៉ូសាឡឹម ៖ ប្រទេសអ៊ីស្រាអែល នឹងបើកជាថ្មីជាបណ្តោះអាសន្ន នូវទំនិញឆ្លងកាត់សំខាន់ របស់តំបន់កាហ្សា ឆ្លងកាត់ទីក្រុង Kerem Shalom នៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការផ្ទេរជំនួយមនុស្សធម៌ អុកស៊ីសែន អាហារ និងថ្នាំពេទ្យទៅកាន់ទឹកដី ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។ អ្នកនាំពាក្យរដ្ឋាភិបាល អ៊ីស្រាអែល បានប្រាប់ស៊ីនហួថា ការឆ្លងកាត់នេះ នឹងត្រូវបើកជាថ្មី សម្រាប់រយៈពេលពីរ...
ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក អ៊ុន សំអាត មន្រ្តីនៅការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដែលបានដកកាំភ្លើងបាញ់ឆ្កែ ចំនួន៣គ្រាប់ ដោយសារខឹងព្រុស ព្រោះតែម្ចាស់ មិនហាមឃាត់ឆ្កែនោះ កំពុងត្រូវបានសួរនាំ រួមជាកាំភ្លើងខ្លី១ដើម ក៏ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេច ពីក្រុមប្រឹក្សាអនុវត្តវិន័យ ។...
រីយ៉ូ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃច័ន្ទ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧៨៦នាក់ទៀត ដោយសារជំងឺកូវីដ-១៩ ដែលបង្កើនចំនួនអ្នកស្លាប់ថ្នាក់ជាតិ កើនឡើងដល់ ៤៣៦,៥៣៧ នាក់ ដែលជាការធ្លាក់ចុះក្រោម ១ពាន់នាក់ជាលើកដំបូង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា យោងតាមក្រសួងបច្ចុប្បន្នប្រេស៊ីល មានអត្រាមរណភាព ២០៨ នាក់ក្នុងចំណោមប្រជាជន ១០០.០០០...
នៅក្នុងព្រឹត្តិការ សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ ជាសះស្បើយ ចំនួន១៣៥ នាក់ នៅថ្ងៃទី១៨ ខែឧសភា ៕