ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសបិទការចូលទស្សនាប្រាសានានា និងផ្អាកលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋបាល(បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣៖និង៥៩នាទីតទៅ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ៕
ភ្នំពេញ ៖ បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា រយៈកាល៣០ឆ្នាំហើយ បើគ្រាន់តែរាប់ត្រឹមឆ្នាំ១៩៧៩មកបច្ចុប្បន្នដែលអាហ្វហ្គានីស្ថាន ត្រូវបានហែកហួរដោយសង្គ្រាមមិនងាយចប់ ។ លោកបន្តលើកឡើងពីសង្រ្គាម នៅអាហ្វហ្គានីស្ថានថា ចាប់ពីឆ្នាំ១៩៧៩-១៩៨៩ សង្គ្រាមផ្ទៃក្នុង រវាងរដ្ឋាភិបាល (គាំទ្រដោយសហភាព សាធារណរដ្ឋសង្គម និយមសូវៀត...
ស្វាយរៀង ៖ឧត្តមសេនីយ៍ឯកបណ្ឌិតសៅ សុវណ្ណីអគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមីនិងក្រុមការងារនៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នេះបានប្រគេនទៀនព្រះស្សានិងទេយ្យទានព្រមទាំងបច្ច័យមួយចំនួនដល់វត្តចំនួន១២ នៅក្នុងឃុំបុសមន ស្រុករំដួលនិងក្រុងបាវិត ខេត្តស្វាយរៀង។ លោកបណ្ឌិតបានបន្តថាជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្តនិងក្រុមការងារថ្នាក់ជាតិ ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេសដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ដល់វិស័យពុទ្ធសាសនាផងដែរ។ លោកក៏បានថ្លែងផ្តាំផ្ញើរដល់មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងត្រូវគោរព...
បរទេស ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មកពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ ជួបគ្នាក្នុងប្រទេសស្វីស នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា អំពីស្ថិរភាពនុយក្លេអ៊ែ យុទ្ធសាស្ត្រ ក្រោយរយៈពេលជាងមួយ ខែបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានជួបគ្នានៅស្វីសជាលើកដំបូង ។ កិច្ចពិភាក្សាគ្នា នៅថ្ងៃពុធនោះ...
ម៉ូស្គូ ៖ ប្រភពព័ត៌មាន ពីវិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនចាត់ទុកសហរដ្ឋអាមេរិក ជាដៃគូនោះទេ ប៉ុន្តែចាត់ទុកមហាអំណាចមួយនេះ ជាគូប្រជែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទ ខ្លីប្រចាំថ្ងៃមួយថា“ ចំពោះការសោកស្តាយរបស់យើងបច្ចុប្បន្ន មិនមានកម្មវិធីភាពជាដៃគូ និងគ្មានទំនាក់ទំនងនោះទេ” ។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំង លោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ នៃខេត្តកំពត។ លោកស្រី ងិន ផលរ័ត្ន មានឋានន្តរស័ក្តិជាឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ លោកស្រី ក៏នឹងត្រូវដាក់ពាក្យស្នើសុំ ស្ថិតនៅក្រៅក្របខណ្ឌដើមផងដែរ។ កាលពីថ្ងៃ២៥...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនជីវចំរុះអាមេរិច Pfizer បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ របស់ខ្លួនអាចបង្កើន ការការពារប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ កម្រិតនៃថ្នាំអង់ទីប៊ីយ៉ូទិកប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta ចំពោះមនុស្ស ដែលមានអាយុពី ១៨ ទៅ ៥៥ ឆ្នាំដែលទទួលបានវ៉ាក់សាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៦៥នាក់ទៀត ជាសះស្បើយចំនួន៦៩៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៣៧នាក់ និងអ្នកដំណើរពីបរទេសចំនួន៣២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៥៩១៧នាក់ អ្នកជាសះស្បើយចំនួន៩៨៣៨៦នាក់ និងអ្នកស្លាប់ចំនួន១៣៥០នាក់៕
ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយអភិបាលរាជធានី ខេត្ត ដើម្បីត្រៀមលក្ខណៈ អនុវត្តសេចក្តីសម្រេចបិទខ្ទប់ និងសារាចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលថ្មីៗនេះ ។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨...