បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប Abdel-Fattah al-Sisiបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយ នឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ាក់លោកJuma Inad Saadoun ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីបញ្ហាយោធា។ កិច្ចប្រជុំដែលត្រូវបានធ្វើឡើង នៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប Cairo ទៅលើប្រធានបទ នៃកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំងពីរដែលរួមមាន ទាំងសកម្មភាពរៀបចំកម្មវិធីសមយុទ្ធយោធារួមគ្នា ការផ្លាស់ប្តូរបទពិសោធយោធា ព្រមទាំងការពង្រីងសមត្ថភាពយោធា រវាងគ្នាផងដែរហើយបន្ថែមលើសពីនោះ ក៏មានបញ្ហាមួយចំនួនទៀត ដែលត្រូវបានលើកមកពិភាក្សាដែរដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ២៦នាក់ ។
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ថ្មី និងមានករណីជាសះស្បើយ២០នាក់ និងស្លាប់ម្នាក់។ គួសបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៧៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥៩៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ម្នាក់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និងឈានទៅដល់ការរឹបអូសគ្រឿងញៀន ជាង១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួន ទៀតប្រហែលជាង ៦គីឡូក្រាម។ បើតាមស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង0៤:០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានល្បាត ដល់ចំណុចរង្វង់មូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២១នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល២៨៧នាក់ ស្លាប់៥០នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៥៨ករណី។
បរទេស៖ពួកហេសប៊ូឡាហ៍ ដែលជាក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់គ្រាប់រ៉ុកកែតចំនួន១៩គ្រាប់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បង្កឲ្យមានការសងសឹកវិញពីកងកម្លាំងអ៊ីស្រាអែល។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ពួកសកម្មប្រយុទ្ធនេះ បានបាញ់រ៉ុកកែតប្រមាណ១៩គ្រាប់ ទៅលើទីទំនេរក្នុងតំបន់ Golan Heights ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង។ មន្ត្រីយោធាមួយរូបបាននិយាយថា ក្នុងចំណោមគ្រាប់រ៉ុកកែតទាំងនោះ គ្រាប់រ៉ុកកែត៣គ្រាប់ បានធ្លាក់ចូលក្នុងប្រទេសលីបង់...
វគ្គសិក្សាដោយឥតគិតថ្លៃ ជាមួយអាហារូបករណ៍ ចំនួន ៦០០០កន្លែង សម្រាប់ប្អូនៗសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ (ថ្នាក់ទី១២) ឆ្នាំសិក្សា ២០២១ ក្នុងខេត្តបាត់ដំបង ។ អាហារូបករណ៍នេះ បានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបាត់ដំបង ដោយបានរៀបចំ...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានចល័តកងទ័ពទៅធ្វើប្រតិបត្តិការសង្គ្រោះ នៅក្នុងតំបន់នានាដែលថ្មីៗនេះបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ស្របពេលមានក្តីព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើង KCNA បាននិយាយប្រាប់ថា គណៈកម្មការយោធាកណ្ដាលរបស់បក្សពលករកូរ៉េ បានប្រារព្ធធ្វើកិច្ចប្រជុំយោធាមួយ នៅក្នុងខេត្ត South Hamgyong ដើម្បីពិភាក្សាគ្នាស្ថិតនៅភាគខាងកើត ដើម្បីពិភាក្សាគ្នាពីការខូចខាតនិងការធ្វើឲ្យប្រសើរឡើងវិញ ពីជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនានា។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើងដដែលនេះ បាននិយាយបន្តថា...