ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យមានយុទ្ធនាការសង្គ្រោះ នៅក្នុងតំបន់ រងជំនន់ទឹកភ្លៀង

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានចល័តកងទ័ពទៅធ្វើប្រតិបត្តិការសង្គ្រោះ នៅក្នុងតំបន់នានាដែលថ្មីៗនេះបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ស្របពេលមានក្តីព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើង KCNA បាននិយាយប្រាប់ថា គណៈកម្មការយោធាកណ្ដាលរបស់បក្សពលករកូរ៉េ បានប្រារព្ធធ្វើកិច្ចប្រជុំយោធាមួយ នៅក្នុងខេត្ត South Hamgyong ដើម្បីពិភាក្សាគ្នាស្ថិតនៅភាគខាងកើត ដើម្បីពិភាក្សាគ្នាពីការខូចខាតនិងការធ្វើឲ្យប្រសើរឡើងវិញ ពីជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនានា។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ប្រទេសកូរ៉េខាងជើងដដែលនេះ បាននិយាយបន្តថា លោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែមន្ត្រីបក្ស បានលើកឡើងពីសាររបស់លោកថា យោធាគួរតែចាប់ផ្តើមយុទ្ធនាការសង្គ្រោះមួយ និងផ្តល់ឲ្យនូវការផ្គត់ផ្គង់ចាំបាច់នានា នៅក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន TEXAS NEWS TODAY នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាសែត KCNA បាននិយាយដូច្នេះថា សាររបស់លោក គីម ជុងអ៊ុន នោះ ក៏បានសង្កត់ធ្ងន់ថា លោកទាមទារឲ្យមន្ត្រីបក្សដឹងខ្លួននិងភ្ញាក់ខ្លួន ក្នុងការធ្វើយុទ្ធនាការស្តារឡើងវិញ ប្រកបដោយជំនាញនិងភាពម៉ឺងម៉ាត់៕ប្រែសម្រួល៖ប៉ាង កុង

To Top