ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះមាន កុមារ និងយុវវ័យ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងច្រើនកុះករ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី បានរៀបចំកិច្ចពិភាក្សា យុទ្ធសាស្ត្រការពារជាតិ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទហើយបានយល់ព្រម ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិលោកគីម ម៉ានគី និងសមភាគីសិង្ហបុរីលោក Teo Eng Dih បានឯកភាពជំរុញការផ្លាស់ប្តូរ ក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សកម្មភាពមនុស្សធម៌ និងសន្តិសុខតាមអ៊ីនធឺណិត។...
រ៉ង់ហ្គូន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១០,០៦១ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៣៣០ នាក់ទៀតត្រូវបានរាយការណ៍ នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល។ ការចេញផ្សាយថ្មីនេះបានឲ្យដឹងថា សរុបចំនួន ៣,៦៨៩ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៣០៦,៣៥៤នាក់។ យោងតាមតួលេខរបស់ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា...
នៅថ្ងៃទី០២ ខែសីហា ហ៊្វេសប៊ុកផេករបស់ទឹកក្រូចអាយស៍ IZE ដែលជាភេសជ្ជៈដ៏ល្បី និងជាទីពេញនិយមសម្រាប់យុវវ័យ បានបង្ហោះវីដេអូ Teaser ខ្លីមួយ ហាក់ដូចជាកំពុងឲ្យតម្រុយរឿងប្រែមុខមាត់ថ្មី នេះបើផ្អែកតាមខ្លឹមសារដែលសរសេរនៅក្នុងវីដេអូ។ អមជាមួយភ្លេងដ៏ពិរោះ និងកន្ទ្រាក់អារម្មណ៍ វីដេអូរយៈពេល ៧ វិនាទីនេះ បានបង្ហាញគំនូសសញ្ញាត្រីកោណចំនួន ២ ហោះត្រួតស៊ីគ្នា ដោយមានពណ៌ផ្កាឈូក និងខៀវ មើលទៅពិតជាឡូយប្លែកភ្នែកខ្លាំងណាស់។...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសចិន ក្នុងជួយផ្ដល់ជាជំនួយសុខាភិបាល និងវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ទាំងដែលប្រទេសចិន មិនទាន់បានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ សីហានេះ សម្ដេច ទៀ បាញ់...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា គម្រោងចេញដោយ ឧត្តមសេនីយ៍កាន់អំណាច នៅមីយ៉ានម៉ា ដើម្បីប្រារព្ធធ្វើការបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំ បង្ហាញឲ្យឃើញថា ពួកគេកំពុងធ្វើឲ្យពេលវេលាជាប់គាំង និងត្រូវការឲ្យបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ បង្កើនសម្ពាធលើពួកគេ។ នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី មួយក្នុងសប្ដាហ៍នេះ រវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន មានសមាជិក១០ប្រទេស ដែលរួមទាំងមីយ៉ានម៉ាផងនោះ មន្ត្រីអាមេរិករូបនោះបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា...
បរទេស៖ ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានស្នើឲ្យមន្ត្រីការទូតចំនួន ២៤នាក់ ចាកចេញពីទឹកដីអាមេរិក យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែកញ្ញា ដោយសារតែការផុតកំណត់នៃទិដ្ឋាការ។ នៅក្នុងបទសម្ភាសន៍មួយ ជាំមួយកាសែត The National Interest មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៤ ដល់១០ សីហាខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ក្នុងតំបន់មួយចំនួន ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ៣ សីហា បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើ...
ភ្នំពេញ៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានវាយប្រហារលោក សម រង្ស៊ីចំពោះការប្រកូកប្រកាស គម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិថា គឺជាគម្រោងខ្មោច ឬគម្រោងខ្យល់ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ២ សីហា លោក គង់ គាំបានថ្លែងថា យ៉ាងហោចណាស់អ្នកនយោបាយនៃអតីត CNRP ដែលជាប់បម្រាមចំនួនមួយភាគបី (អាចច្រើនឡើងៗ...