ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ស្តីពីការស្លាប់ទារិកាឈ្មោះប៊ុន យូជិន អាយុ ២ខែ ដោយមានផ្ទុកវិជ្ជមានកូវីដ១៩ ខណៈសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកំរិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីព្រឹក ។ រដ្ឋបាលខេត្តព្រះវិហារ សូមចូលរួមចំណែក សោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាក្រៀមក្រំជាទីបំផុត...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសសហភាពអារ៉ាប់រួម បាននិយាយលើសារ បណ្ដាញសង្គមធ្វីតធ័រមួយ នៅថ្ងៃចន្ទនេះថា សហភាពអារ៉ាប់រួម នឹងចាប់ផ្តើមប្រើប្រាស់ ថ្នាំវ៉ាក់សាំងកូវីដ១៩របស់ចិន គឺថ្នាំវ៉ាក់សាំង Sinopharm សម្រាប់កុមារមានអាយុពី ៣ឆ្នាំទៅ១៧ឆ្នាំ។ តាមការដកស្រង់សម្តីពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ការសម្រេចិត្តនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការធ្វើតេស្តនិងវាយតម្លៃ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត បន្ថែមទៀតនោះទេ។ កាលពីខែមិថុនា អាជ្ញាធរសហភាពអារ៉ាប់រួម...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី លោក Retno Marsudi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រទេសមីយ៉ានម៉ា ធ្វើការអនុម័តយល់ព្រម ចំពោះការតែងតាំងប្រេសិតពិសេស មួយរូបរបស់សមាគមអាស៊ាន។ រយៈពេល៦ខែ បន្ទាប់ពីពួកយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យនៃប្រទេសមីយ៉ានម៉ា រដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានប្រារព្ធធ្វើកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីបញ្ចប់អំពើហិង្សា និងសម្របសម្រួលកិច្ចពិភាក្សាគ្នា រវាងរបបយោធានិងក្រុមអ្នកប្រឆាំង តាមរយៈតែងតាំងប្រេសិតពិសេស។ មិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសម្រេច បន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ២ (ពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១) ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៩នាក់ថ្មី ក្នុងនោះ (៧២ករណី សហគមន៍ និង ៧ករណីនាំចូលពីប្រទេសថៃ) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ចំនួន ៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៧នាក់២- ស្រុកព្រះសេ្ដច ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.០៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.២៧០នាក់ និងកំពុងសម្រាកព្យាបាល ៧៤៧នាក់...
ភ្នំពេញ៖ ទោះបីជាមានការខិតខំពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវការចម្លងជំងឺកូវី១៩ យ៉ាងណាក្ដី ក៏មិនអាចទប់ស្កាត់បាន១០០%នោះដែរ ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ជាក់ស្ដែងក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនជាមួយភាគីថៃ កាលពីថ្មីៗនេះក្នុងគោលបំណងទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta ចូលក្នុងសហគមន៍ យ៉ាងណាក៏ដោយ ប៉ុន្ដែវានៅតែលេចចេញមកតាមបណ្ដារាជធានី-ខេត្តមួយចំនួនរួចស្រេច ទៅហើយ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមប្រភពពីរដ្ឋបាលរាជធានី-ខេត្តមួយចំនួន បានឱ្យដឹងថា...
បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលជាគោលដៅនៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានសម្ពន្ធភាពជាមួយអាមេរិក ប៉ុន្តែគ្មានសិទ្ធទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសនោះ នឹងមានឱកាសទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលមានការកើនឡើងនៃប្រយុទ្ធរបស់ពួកតាលីបង់នោះ រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការងារដើម្បីផ្តល់ឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលរួមមានទាំងអ្នកដែលបានធ្វើការងារជាមួយអាមេរិក នូវឱកាសសម្រាប់ការរស់នៅអាមេរិកជាជនភៀសខ្លួន”។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ការសម្រេចបែបនេះ...
បរទេស៖ក្រោយអាមេរិក អង់គ្លេសនិងអ៊ីស្រាអែល ថ្កោលទោសទីក្រុងតេអេរ៉ង់ សម្រាប់ការវាយប្រហារមួយលើនាវាដឹកប្រេងដែលអ៊ីស្រាអែលគ្រប់គ្រង នៅក្បែរតំបន់ឆ្នេរអូម៉ង់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការគម្រាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ តាមសេចក្តីរាយការណ៍ បានបដិសេធមិនបានពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ដែលបណ្ដាលឲ្យបុគ្គលិកលើនាវាពីររូបបានស្លាប់ គឺជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ សហរដ្ឋអាមេរិកនិងអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការងារជាមួយដៃគូរបស់ខ្លួន ដើម្បីធ្វើការឆ្លើយតប ចំពោះការវាយប្រហារលើនាវា...