ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៧៧នាក់ទៀត ជាសះស្បើយចំនួន៦២៨នាក់ និងស្លាប់ចំនួន២៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៩០៥១ នាក់ អ្នកជាសះស្បើយចំនួន៧២១៤៥នាក់ និងអ្នកស្លាប់ចំនួន១៤៧១នាក់៕
Update : អាឡឺម៉ង់ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដល់ក្មេងៗ អាយុពី១២ ដល់១៧ ឆ្នាំដែរ ចាប់ពីខែកញ្ញានេះទៅ ដើម្បីបង្ការរីករាលដាលបន្ថែម ជំងឺកូវីដ១៩ នេះបើតាម ក្រសួងសុខាភិបាល អាឡឺម៉ង់ ដែលកំពុងមានការព្រួយពី មេរោគបំលែងខ្លួន ថ្មី ឈ្មោះ Delta។ (AFP)
Update: អាជ្ញាធរទីក្រុងវូហាន ដែលជាទីក្រុងកណ្តាល ប្រទេសចិន ដែលជាកន្លែងមាន មេរោគឆ្លង បាននិយាយថា ពួកគេកំពុងចាប់ផ្តើម យ៉ាងឆាប់រហ័ស នូវការធ្វើតេស្តិ៍ អាស៊ីតនុយក្លេអិច នៃប្រជាជនទាំងអស់” មួយថ្ងៃបន្ទាប់ពីរកឃើញ ករណីចំនួន ៧ ដែលជាការឆ្លង ក្នុងស្រុកដំបូង ក្នុងរយៈពេល ជាងមួយឆ្នាំ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៧នាក់ថ្មី ខណៈជាសះស្បើយចំនួន៩០នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿង ញៀន ចាប់ខ្លួនជនជនសង្ស័យជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានបញ្ជាក់ហើយថា ខ្លួននឹងមិនទទួលយកផែនការបោះឆ្នោតរបស់រដ្ឋាភិបាល យោធានៃប្រទេសមីយ៉ាន់ម៉ា ឡើយដែលបានដាក់រយៈពេលរៀបចំ រហូតទៅដល់២ឆ្នាំ ហើយក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken ក៏បានចេញមកអំពាវនាវឲ្យ មានការដាក់សំពាធបន្ថែមពីសំណាក់រដ្ឋាភិបាល ក្នុងតំបន់អាស៊ានផងដែរ។ លោក Blinken បានចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញ មួយដែលមានរយៈពេល១ សប្តាហ៍កន្លងមកហើយជាមួយនឹងបណ្តារដ្ឋមន្ត្រីការបរទេស នៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាយុទ្ធសាស្ត្រ...
Breaking: ទីក្រុងវ៉ូហាន នឹងធ្វើតេស “ប្រជាជន ទាំងអស់” បន្ទាប់ពីរកឃើញ ករណីកូវីដ ១៩ ក្នុងរយៈពេល១ឆ្នាំ ចុងក្រោយនេះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានបារាំងអាហ្វេប៉េ (AFP)។
បរទេស ៖ ប្រធានាធីបតីអាហ្គានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យស្តីបន្ទោស ឲ្យទៅអាមេរិកដោយបញ្ជាក់ថាយោធាអាមេរិកបានធ្វើការដកទ័ព ចេញពីអាហ្គានីស្ថានលឿនខ្លាំងពេក ដែលវាបានធ្វើឲ្យប្រទេសរបស់លោកបានធ្លាក់ ចូលទៅក្នុងអំពើហិង្សាដាក់គ្នា។ ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី រូបនេះក៏បានបញ្ជាក់ដែរ ថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការប្តេជ្ញាចិត្តនិង ផ្តោតការយកចិត្ត ក្នុងការរារាំងនិង ការពារ ទីក្រុង ផ្សេងទៀតរបស់ខ្លួន ដែលកំពុងប្រឈមមុខទៅនឹង ការវាយដណ្តើមពីសំណាក់...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោស សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងនៅគុយបាដោយញុះញង់ ឱ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាល និងភាពចលាចលនៅក្នុងប្រទេសការីបៀន។ ក្រសួងបានឲ្យដឹង នៅក្នុងការបង្ហោះ នៅលើគេហទំព័រ របស់ខ្លួនថា“ ចេតនារបស់សហរដ្ឋអាមេរិក ត្រូវបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនព្យាយាមបង្កភាពចលាចលផ្ទៃក្នុង ដោយឥទ្ធិពលលើធាតុផ្សំប្រឆាំងរដ្ឋាភិបាល និងជំរុញអារម្មណ៍ប្រឆាំងគុយបា នៅទូទាំងពិភពលោក” ។...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងអំពាវនាវ ឱ្យមានការ អនុវត្ត ពេញលេញនូវការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅពេល ដែលលោកជួបជា មួយសមភាគី របស់ខ្លួនមកពីប្រទេស ជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍...