ប៉េកាំង៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារនេះ ពីការធ្វើតេស្តរកមេរោគកូរ៉ូណាដ៏ធំនៅទីក្រុងវូហាន ខណៈការរីករាលដាលនៃជំងឺកូវីដ -១៩ មានលក្ខណៈខុសពីធម្មតា បានទៅដល់ទីក្រុងដែលជំងឺនេះត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងវូហា ដែលមានប្រជាជនចំនួន ១១ លាននាក់នៅភាគកណ្តាលប្រទេសចិន គឺជាទីក្រុងថ្មីបំផុតដែលត្រូវឆ្លង កាត់ការធ្វើតេស្តទូទាំងទីក្រុង។ ករណីឆ្លងវីរុសចំនួនបីត្រូវបានបញ្ជាក់នៅទីក្រុងនេះកាលពីថ្ងៃចន្ទ...
រៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលឡាវ បានសម្រេចនឹងបន្ថែមពេលវេលានៃការបិទខ្ទប់ទូទាំងប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩បានបន្តកើនឡើង ។ លោក Thipphakone Chanthavongsa អនុប្រធានការិយាល័យគណៈរដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ នៅថ្ងៃអង្គារនេះថា ការបិទប្រទេសនឹងត្រូវបន្តទៀត ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ មិនទាន់អាចគ្រប់គ្រាស្ថានការបាននៅឡើយទេ និងស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យ ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសឥណ្ឌា ចំនួន១គ្រឿង នៅថ្ងៃអង្គារនេះ នៅក្នុងទំនប់មួយ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា នៅរដ្ឋ Punjab ។ មិនទាន់មានសេចក្តីរាយការណ៍ណាមួយភ្លាមៗថា មានអ្នកស្លាប់នៅក្នុងហេតុការធ្លាក់យន្តហោះនេះនៅឡើយទេ ។ ឧទ្ធម្ភាគចក្របានធ្លាក់នៅទំបន់ Ranjit Sagar ក្នុងស្រុក Pathankot...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ចំនួន៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣១៣នាក់ និងកំពុងសម្រាកព្យាបាល៧៤០នាក់ ស្លាប់៥៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៩នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៍ វិជ្ជាជីវៈសារព័ត៌មាន។ យោងតាមសេចក្ដីសម្រេ ច លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា នឹងដាក់វិន័យចំពោះអ្នកសារព័ត៌មាន និងអង្គភាពព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រមសីលធម៍ វិជ្ជាជីវៈ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចខ្លួន ឱ្យបានត្រឹមត្រូវតាមក្រមសីលធម៍...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន ឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានបន្តរកឃើញឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់។ នេះបើតាមការបញ្ជាក់ របស់លោកអភិបាលខេត្ត តាមរយៈគេហទំព័រផ្ទាល់ខ្លួន។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ។
បន្ទាយមានជ័យ : យុវជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន៦០០នាក់ ស្រី២៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានទទួលការចាក់វ៉ាក់សាំងលើកទីមួយ ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាន៍ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានបន្ដបង្កើន កិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមាន អង្គការចាត់តាំង ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ។ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចក្រឡាហោម ស ខេង...