ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិននោះ បានដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។ ការលើកឡើងរបស់សម្តេចតេជោនេះ ខណៈដំណើរការចាក់វ៉ាក់សាំងកូវីដ ដល់មនុស្សគោលដៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រមាណជា៩១,៧៥ភាគរយ និងក្មេងពីអាយុ១២ដល់ក្រោម១៨ឆ្នាំប្រមាណជា៧៧,២០ភាគរយ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់ប្រទេសកម្ពុជាបានឲ្យដឹងថា ប្រទេសចិនបានចេញបទបញ្ជាថ្មី កំណត់មិនឲ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេម បានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Bloomberg។ ការកំណត់ថ្មីនេះគឺមានភាពតឹងរឹង ជាងការកំណត់កាលពីឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យក្មេងជំទង់ លេងហ្គេមអនឡាញ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីលោក Ismail Sabri Yaakob ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រួចរាល់ហើយក្រោយពេល ដែលរូបលោកបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដម្នាក់ ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាលោក Ismail Sabri គឺមិនអាចចូលរួមក្នុងពិធីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង ទៅកាន់គណៈរដ្ឋមន្ត្រី របស់គាត់ឡើយដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។...
បរទេស៖ រ៉ុកកែតជាច្រើនគ្រាប់ នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើអាកាស យានដ្ឋានទីក្រុងកាប៊ុល នៅមជ្ឈមណ្ឌលនៃការ ដកយោធាសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបេសកកម្មមួយ ដែលគ្រោងធ្វើឲ្យចាប់សព្វគ្រប់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្តី ថ្លែងការណ៍សង្ខេបមួយ សេតវិមានបាននិយាយប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងប្រធានអគ្គសេនាធិការ លោក Ron Klain...
ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការ អនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែ ប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាព សប្បុរសធម៌របស់ក្រុមហ៊ុន...
ភ្នំពេញ៖ សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។ ក្រុមហ៊ុនទាំង៩ នោះគឺ ទី1. BIG BI IMEX GROUP CO., LTD ទី2. IIS...
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ ដោយនឹងត្រៀមបញ្ជូនមកស្រុកកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រុមអាជ្ញាធរកម្ពុជា-ចិនចេញជួយអន្តរាគមន៍ស្រ្តីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Bros Bee កាលពីថ្ងៃ២៥ សីហា ថ្មីនេះ បានផ្ញើសារមកកាន់គេហទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយរូបគេ និងស្រ្តីម្នាក់ទៀតឈ្មោះអ៊ិត ឈូក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩ ៕
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ព្យុះសង្ឃរា Ida ដែលជាព្យុះបង្កគ្រោះថ្នាក់បំផុតកម្រិត៤ កាលពីថ្ងៃអាទិត្យបានបង្កឲ្យមានគ្រោះបាក់ដីដែលមានល្បឿនខ្យល់ជាអតិបរិមាប្រមាណ២៤០គីឡូម៉ែត្រក្នុង១ម៉ោង បានបក់មកលើតំបន់ភាគខាងលិច Grand Isle ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងរដ្ឋ Louisiana ដែលនាំឲ្យមានការគំរាមកំហែងដល់អាយុជីវិតដោយព្យុះបោកបក់ខ្លាំងឡើងៗដែលមានកម្លាំងខ្យល់បក់នាំឲ្យកើតមានគ្រោះទឹកជំនន់បង្កគ្រោះថ្នាក់ ។ បណ្តាញអាកាសធាតុសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំណុចកណ្តាលនៃព្យុះ Ida បានឆ្លងកាត់តំបន់ឆ្នេរនៅជិត...