Breaking: តាលីបង់ ចង់មានទំនាក់ទំនងល្អជាមួយអាមេរិក នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងអាហ្វេប៉េ (AFP) ចេញផ្សាយនៅមុននេះបន្តិច។
បរទេស៖ វានៅមិនទាន់ច្បាស់ថាប្រទេសណាដែលត្រូវបានរៀបចំល្អបំផុតសម្រាប់ការពារការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណាទេ ប៉ុន្តែប្រទេសមួយអាចបង្ហាញថា សេវាកម្មសុខភាពរបស់ប្រទេសថៃ ទទួលបានជោគជ័យបំផុតក្នុងការព្យាបាលជំងឺឆ្លង។ តាមពិតទៅវេជ្ជបណ្ឌិតថៃពូកែដោះស្រាយជាមួយជំងឺ SARS-CoV-2 ដែលជំនួសឱ្យការមានសភាពគ្រុនក្តៅ និងរលាកសួត ផ្ទុយទៅវិញ អ្នកជំងឺត្រូវបានគេរាយការណ៍ថា ស្រវឹង, មានការរួមភេទគ្នា និងការប្រយុទ្ធគ្នានៅក្នុងមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ គឺប៉ូលីសបានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក...
បរទេស៖ ស្រុក ហាយចូវ របស់ខេត្ត ដាណាង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ Drone ដើម្បីតាមដានប្រជាជន ក្នុងកំឡុងពេលមានការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ ១៩ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ឬ...
បរទេស៖ យោងតាមការបញ្ជាក់ដោយហ្វេសប៊ុករបស់លោករដ្ឋមន្ត្រីការបរទេសរបស់ ហុងគ្រីលោក Peter Szijjarto បានបញ្ជាក់ថាប្រទេសហុងគ្រីបានឈានទៅដល់ កិច្ចព្រមព្រៀងមួយជាមួយនឹងរុស្សីលើគ្រប់លក្ខខណ្ឌសម្រាប់ការដោះដូរហ្គាសរយៈពេលវែងជាមួយគ្នាដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែតុលាខាងមុខនេះ។ លោក Szijjarto បានបន្តទៀតថាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនរុស្សី Gazprom គឺមានរយៈពេលរហូតទៅដល់១៥ឆ្នាំដោយ្នុងនោះជាមួយនឹងជម្រើសដើម្បី បន្ថែមរយៈពេលរហូត ទៅដល់១០ឆ្នាំបន្ថែមទៀត។ លោកក៏បានអះអាងដែរថាកិច្ចព្រមព្រៀងនេះគឺហុងគ្រីទទួលបានតម្លៃដែលធូរថ្លៃជាងកិច្ចព្រមព្រៀងដែលហុងគ្រីធ្លាប់បានចុះហត្ថលេខាតាំងតែពីឆ្នាំ១៩៩៥ដែលវានឹងត្រូវផុតកំណត់ពេលវេលានៅឆ្នាំនេះទៅហើយ។ កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅចុងខែកញ្ញាខាងមុខនេះហើយតាមផែនការ Gazprom នឹងធ្វើការដឹកជញ្ជូនហ្គាសតាមនាវាប្រមាណជា៤,៥ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំមកឲ្យហុងគ្រី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សេចក្តីថ្លែងការណ៍ព្រាងមួយ ដែលត្រូវបានគេត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមួយនៅថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ បាននិយាយថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ប្តេជ្ញាទប់ស្កាត់អន្តោប្រវេសន៍ដែលគ្មានការគ្រប់គ្រង មកពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់កាន់កាប់ប្រទេស។ រដ្ឋាភិបាលសហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន ប្រឹងខ្នះខ្នែងធ្វើការបញ្ចៀសមិនឲ្យមានភាពវឹកវរជាថ្មីនៃជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ដែលធ្លាប់កើតមាននៅក្នុងឆ្នាំ២០១៥ ទាំងដែលសហភាពអឺរ៉ុបមិនបានត្រៀមខ្លួន និងបានបង្កឲ្យមានការបែកបាក់នៅក្នុងចំណោមពួកគេ ធ្វើឲ្យមានការគាំទ្រខ្លាំងឡើងសម្រាប់ភាគីស្តាំនិយម ស្របពេលដែលជំរុំនៅក្រិក អ៊ីតាលី និងទីដទៃទៀត បានកើនឡើង។ យោងតាមសេចក្តីថ្លែងការណ៍ព្រាងនោះ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអារម្មណ៍ចង់ឃើញកូនខ្មែរជំនាន់ក្រោយនេះ កសាងស្ពានឆ្លងទន្លេ និងផ្លូវ ដោយខ្លួនឯង ដោយមិនចាំបាច់ជួលក្រុមហ៊ុនបរទេស។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បែបនេះក្រោយពីដូនតាខ្មែរ បានកសាងប្រសាទអង្គរវត្ត កសាងស្ពានបុរាណដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ បានមើល និងទស្សនា ។...
ការផ្តល់ជូនដែលពុំធ្លាប់មាននេះ គឺកាន់តែអស្ចារ្យជាបន្តបន្ទាប់ ពីក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ថ្មីមួយ នៅប្រទេសកម្ពុជា ដែលមានឈ្មោះថា ក្រុមហ៊ុន ធាន ស៊ូ អ៊ូនធើណេសិនណល ថេកណឡជី ម.ក មានឈ្មោះពាណិជ្ជនាមហៅថា ក្រុមហ៊ុន ឃូលឃែស បានមកដល់ទៀតហើយ។ បន្ទាប់ពីការផ្តល់ជូន នូវការបញ្ចូលលុយទូរស័ព្ទ ឈ្នះលុយដល់អតិថិជនរបស់ខ្លួន ដែលបានប្រព្រឹត្តទៅ មិនបានយូរប៉ុន្មានផង...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ជា ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។ ការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលនេះ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់សាំង បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃ៣១...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់ការបង្កើត ស្នាដៃផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ ដើម្បីចូលរួមអបអរ សាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហង់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានចំនួន១៩១៦ហើយ ដោយឆ្លងនៅខេត្ត២៣ លើកលែងតែ២ខេត្ត គឺក្រចេះ និងកែប៕