ប៉េកាំង៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់ចិន បានលើកឡើងថា ការតាមដានប្រភពដើមនៃមេរោគកូរ៉ូណា មិនគួរត្រូវបានប្រើជាឧបករណ៍ងាយស្រួល សម្រាប់ការបោកប្រាស់ឡើយ ហើយក៏មិនគួរត្រូវបានគេប្រើ ដើម្បីគោលបំណងនយោបាយដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យលោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិ បានកត់សម្គាល់ថា ការប៉ុនប៉ងរបស់អាមេរិកក្នុងការធ្វើនយោបាយតាមដានប្រភពដើមត្រូវបានបង្ហាញដោយការពិត ដែលថារបាយការណ៍នេះត្រូវបានផលិតឡើងដោយសហគមន៍ស៊ើបការណ៍សម្ងាត់របស់ខ្លួន ជំនួសឱ្យស្ថាប័នវេជ្ជសាស្ត្រវិជ្ជាជីវៈណាមួយ។ លោក Zeng បានលើកឡើងថា ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតាមដានប្រភពដើមជាមួយអង្គការសុខភាពពិភពលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០៨នាក់ទៀត ជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៩០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩២ ៦១៦នាក់ អ្នកជាសះស្បើយចំនួន៨៨ ៤៤៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៩២នាក់៕
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា “ខ្មែរមិនអាចខ្វះចិន ហើយចិនមិនអាចខ្វះខ្មែរបាន ម្តេចបានជាអ្នកឯងមករករឿងខ្មែរខ្លាំងម្ល៉េស? ឈ្នានីសចំពោះខ្មែរខ្លាំងពេកហើយ” ។ លោក សយ សុភាព បន្តថា អ្នកមើលងាយខ្មែរប៉ុណ្ណា អ្នកក៏ទទួលរងការស្អប់ពីអ្នកផ្សេងដែរ។ កុំភ្លេចថាពិភពលោកបច្ចុប្បន្ន មិនមែនសម្រាប់អ្នកឯងធ្វើអីស្រេចក្បាលចិត្តទេ។ លោកថា មិនមែនឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អ្នកឯងល្អឥតខ្ចោះទេ...
ភ្នំពេញ ៖ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា មានប្រទេសខ្លះដែលបានតាំងខ្លួនឯង ជាប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរួមគ្នាឈ្លានពានអាហ្វហ្កានីស្ថានមិនព្រមអនុញ្ញាតឲ្យជនជាតិអាហ្វហ្កានីស្ថានបានចូលប្រទេសខ្លួនភ្លាមៗទេ ដោយទុកឲ្យបំពេញបែបបទទៀត ខណៈពួកគេកំពុងត្រូវការជំនួយក្នុងការផ្តល់ទីជម្រកជាបន្ទាន់ ។ លោក ជិន ម៉ាលីន តាមបណ្តាញតេឡេក្រាម នាថ្ងៃ៣០ សីហា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ៖ លោក សម រង្ស៊ី លើកឡើងថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ ប៉ុន្តែលោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានតបទៅវិញ ក្នុងនាមជាអ្នកតាមដាន ស្ថានការណ៍នយោបាយថា នេះគ្រាន់តែវិធីសាស្ត្របំបែកបំបាក...
ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅថ្ងៃអាទិត្យទី ២៩ ខែសីហានេះថា ពលរដ្ឋចំនួន៨០ភាគរយ នៃប្រទេសសិង្ហបុរី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស ។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ ។ ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW...
បរទេស៖ ប្រទេសគុយបា កាលពីថ្ងៃសៅរ៍ ទើបតែបានទទួលជំនួយជាច្រើន ជាសំភារៈថ្នាំពេទ្យពីសំណាក់ រដ្ឋាភិបាលនៃប្រទេសចិន ដើម្បីយកទៅជួយដល់ កិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ សំភារៈថ្នាំពេទ្យដែលមានរួម ទាំងឧបករណ៍តេស្តរហ័ស ស្រោមដៃពេទ្យព្រមទាំងឈុត ការពាររបស់គ្រូពេទ្យផង និងបន្ថែមពីលើដោយឧបករណ៍ ជំនួយដង្ហើមផងត្រូវបានប្រគល់ ទៅឲ្យគុយបាក្នុងពេលដែល ចំនួនករណីឆ្លងរាតត្បាត និងបាត់បង់ជីវិតកំពុងធ្លាក់ដល់ ស្ថានភាពអាក្រក់បំផុត។ គួរឲ្យដឹងថា គិតមកត្រឹមថ្ងៃសៅរ៍ ប្រទេសគុយបាបានរាយការណ៍...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ទិន្នន័យពីប្រទេសអង់គ្លេស បានបង្ហាញថា អ្នកជំងឺទំនងជាត្រូវការការ ថែទាំនៅមន្ទីរពេទ្យទ្វេដង ប្រសិនបើពួកគេឈឺ ដោយសារវីរុសក្លាយពូជ Delta ច្រើនជាជាងវីរុសក្លាយពូជ Alpha ដែលធ្លាប់មាននៅចក្រភពអង់គ្លេស ។ ក្រុមអ្នកជំនាញអះអាងថា ការសិក្សាដ៏ធំមួយដែលបាន ចុះផ្សាយក្នុងទស្សនាវដ្តី The Lancet...