រ៉ូម៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ថានាវាឆ្មាំសមុទ្រ របស់ប្រទេសអ៊ីតាលី បានជួយសង្គ្រោះជនភៀសខ្លួនចំនួន ៥៣៩នាក់ ពីទូកនេសាទដែល រសាត់ចេញពីកោះ Lampedusa ។ ការជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ បានបញ្ជូនជនភៀសខ្លួន ដ៏ច្រើនបំផុតទៅកាន់កោះអ៊ីតាលី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ ស្ត្រី និងកុមារស្ថិតក្នុងចំណោម អ្នកដែលនៅលើនាវានោះ។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានព្រមានថា ការវាយប្រហារមួយទៀតលើ អាកាសយានដ្ឋានក្រុងកាប៊ុល ទំនងជាអាចកើតមាន ឡើងនៅព្រឹកថ្ងៃអាទិត្យ ។ ក្រសួងការបរទេស បានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីតំបន់ក្បែរ ព្រលានយន្តហោះដោយសារតែ “ការគំរាមកំហែង ជាក់លាក់គួរឱ្យទុកចិត្ត” ។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា បុរស២នាក់បានស្លាប់ បន្ទាប់ពីពួកគេម្នាក់ៗបានទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហុន Moderna Inc.ចំនួន២ដូស ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹង ។ ក្រសួងបានឲ្យដឹងថា បុរស២នាក់ដែលមានអាយុ ៣០ឆ្នាំ និង៣៨ឆ្នាំក្នុងអំឡុងពេលប៉ុន្មានថ្ងៃ នៃការទទួលការចាក់ថ្នាំដូសទី២ កាលពីថ្ងៃទី២២...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣»។ ក្នុងនោះប្រជាពលរដ្ឋ...
ឡុងដ៌៖ មនុស្សចំនួន ៣៣,១៩៦ នាក់ផ្សេងទៀតនៅក្នុង ចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លង វីរុសសរុបនៅក្នុងប្រទេស កើនឡើងដល់ ៦,៧៣១,៤២៣ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាល។ ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ៦១នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹងមេរោគឆ្លង នៅចក្រភពអង់គ្លេសឥឡូវនេះ មានចំនួន ១៣២,៤៣៧...
បរទេស៖ ពួកតាលីបង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់ថា ពួកគេកំពុងតែត្រៀមរៀបចំ បង្កើតគណៈរដ្ឋមន្ត្រីថ្មី ស្របពេលដែលការ ជម្លៀសអាមេរិកជិតចប់ ហើយពួកគេរំពឹងថា ការធ្លាក់ចុះរូបិយប័ណ្ណដ៏ខ្លាំង និងវិបត្តិសេដ្ឋកិច្ច ដែលកើតមានក្រោយការ កាន់កាប់ទីក្រុងកាប៊ុល កាលពី២ សប្ដាហ៍មុននោះ នឹងមានការធូរស្រាល។ លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យចម្បងរបស់ពួកតាលីបង់ បានធ្វើការថ្លែងប្រាប់យ៉ាងដូច្នោះ ដល់សារព័ត៌មានមួយ...
បរទេស៖ នៅក្នុងអំឡុងកិច្ចប្រជុំ៩ប្រទេស នាថ្ងៃសៅរ៍ម្សិលមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ាក់ អាចនឹងក្លាយជាសសរទ្រង់មួយ នៃសសរទ្រង់ស្ថិរភាព នៅក្នុងតំបន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Kurdistan 24 បានឲ្យដឹងថា ដោយប្រារព្ធធ្វើនៅក្នុងទីក្រុងបាដាត កិច្ចប្រជុំនោះ បានទាក់ទាញ់មន្ត្រីជាន់ខ្ពស់កំពូលៗ...
បរទេស៖ ក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ដែលមានគោលបំណង រម្ងាប់ការភ័យខ្លាច ដែលថា ពួកតាលីបង់គ្រោងធ្វើការ រឹតបន្តឹងខ្លាំងលើសេរីភាពនោះ មន្ត្រីជាន់ខ្ពស់តាលីបង់មួយរូប បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ នឹងអាចធ្វើដំណើរដោយសេរីគ្រប់ពេល នៅក្នុងពេលអនាគត។ លោក Sher Mohammad Abbas Stanikzai ជាអនុប្រធាននៃគណកម្មការ នយោបាយរបស់ពួកតាលីបង់ តាមសេចក្តីរាយការណ៍...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិត អាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែង នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យ ទាក់ទងគ្នាខុសនោះទេ។ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែ...