បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានកើនឡើង ១៤,៩៥៦ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តួលេខសរុបកើនឡើងដល់ ១,២៣៤,៤៨៧ករណី ។ ចំនួនករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១៥,០០០ករណី សម្រាប់រយៈពេល៣ ថ្ងៃជាប់ៗគ្នា ដែលមួយរយៈចុងក្រោយនេះ តួលេខអ្នកឆ្លងប្រចាំថ្ងៃ អាចមានរហូតដល់ទៅ ២០០០០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៩១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៧៥នាក់ និងកំពុងសម្រាកព្យាបាល៨៦០នាក់...
វ៉ាស៊ីនតោន៖ លោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ RSM US LLP បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ពីការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងមានការយឺតយ៉ាវ ដោយសារតែការរីករាលដាលនៃតម្រង់ឆ្លងថ្មី Delta និងការកើនឡើងនៃមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ លោក Brusuelas បានឲ្យដឹងនៅក្នុងប្លុកមួយថា“ នៅសហរដ្ឋអាមេរិក ការឆ្លងបានកើនឡើងដល់អត្រា ១៥៧,០០០...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ជំនួយយោធាអាមេរិកឲ្យដល់អ៊ុយក្រែន អាចនឹងធ្វើឲ្ឲយទីក្រុងគៀវ មានឥរិយាបថមិនអាចស្មានដឹង នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមបះបោរគាំទ្រដោយរុស្ស៊ី និងថាខ្លួនមានការសោកស្តាយ ចំពោះប្រការដែលចំណងមិត្តភាពអាមេរិកនិងអ៊ុយក្រែន ស្ថិតក្នុងការប្រឆាំងនឹងទីក្រុងមូស្គូ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន...
បរទេស៖ ក្មេងស្រីជំទង់ម្នាក់ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បានព្រមានថា « មេរោគនេះមិនមែនជារឿងលេងសើចនោះទេសម្រាប់យុវជន» ។ នាង Maisy Evans អាយុ ១៧ ឆ្នាំ មកពីភាគខាងត្បូងប្រទេសវែល បានប្រឹងប្រែងតស៊ូនិយាយ នៅពេលនាងបានធូរស្រាលពីមេរោគនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ លោក Thamanat Prompow អគ្គលេខាធិការនៃគណបក្ស Palang Pracharath (PPRP) បានបដិសេធថា លោកមិនបានរៀបចំចលនាសម្ងាត់ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីគឺឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ពីតំណែងឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ល្បិចកលដើម្បីផ្តួលរំលំ ឧត្តមសេនីយ៍ប្រាយុទ្ធនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨១៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២៩៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរក ឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៩៨នាក់ បន្ថែមទៀតផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា ០៨នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ។