បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ គម្រោងហាវែស II សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសិក្ខាសាលាអនឡាញ ដើម្បីលើកកម្ពស់ “ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយបានគូសបញ្ជាក់ ពីបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគ ដែលបានធ្វើការស្រាវជ្រាវ ដោយគម្រោងហាវែស II និងបានធ្វើបទបង្ហាញ ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយ នៅថ្ងៃអង្គារនេះថា មានសន្ទុះវិជ្ជមានក្នុងកិច្ចពិភាក្សាគ្នា របស់តួកគី ជាមួយសហភាពអារ៉ាប់រួម ដើម្បីបញ្ចប់ជម្លោះ រយៈពេលមួយឆ្នាំ និងថា ចំណងមិត្តភាព អាចនឹងវិលត្រឡប់ មកប្រក្រតីវិញ ប្រសិនបើនៅតែរក្សាបាន សន្ទុះបែបនេះ។ តាមសេចក្តីរាយការណ៍ ប្រទេសជាគូបដិបក្ខក្នុងតំបន់ទាំងពីរនេះ បានប្រារព្ធធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអក និងចោទសួរឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា ចង់ធ្វើបដិវត្តន៍តាមរយៈបង្កើត រដ្ឋាភិបាលឆ្កួតលីលាមែនទេ? ជាមួយគ្នានោះលោក សយ សុភាពក៏បានប្រាប់ពួកគេថា កុំរំពឹងមានឱកាសមកស្រុកខ្មែរវិញ។ លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំងបែបនេះ ក្រោយពីគេហទំព័រខេមបូឌាដេលី ចេញផ្សាយនាពេលថ្មីៗនេះថា លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗ ជាង១៧០០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបបញ្ហា គ្រោះមហន្តរាយដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។ ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលក ម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៦នាក់ទៀត ជាសះស្បើយចំនួន៣៩៧នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៧៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៦ ៩៣៥នាក់ អ្នកជាសះស្បើយចំនួន៩២ ០១៥នាក់ និងអ្នកស្លាប់ចំនួន១ ៩៨៧នាក់៕
Taiyuan៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា គម្រោង ប្រមាណជា២៣ធំៗ ដែលមានតម្លៃរហូតទៅដល់៤៩,១៥ពាន់លានយ័ន ឬត្រូវជា៧,៦ពាន់លានដុល្លារត្រូវបានចុះកុងត្រា នៅក្នុងវេទិកាអន្តរជាតិមួយស្តីអំពីថាមពលនិងការអភិវឌ្ឍដែលមានកម្រិតកាបូនទាប។ វេទិកាអន្តរជាតិនេះត្រូវបានគេដឹងថា បានប្រារព្ធឡើងនៅក្នុងទីក្រុង Taiyuan រដ្ឋធានទីនៃខេត្ត Shanix ប្រទេសចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា កន្លងទៅ។ យោងតាមការបញ្ជាក់របស់ក្រុមអ្នករៀប ចំព្រឹត្តិការណ៍បានឲ្យដឹងដែរថាកិច្ចព្រមព្រៀងទាំងនោះរួមមានទាំងឧបករណ៍ សម្រាប់វិស័យផលិតកម្មបច្ចេកិវទ្យាព័ត៌មាន ជំនាន់ថ្មីថាមពលកកើតឡើងវិញថ្មីការអភិរក្សថា មពលព្រមទាំងការការពារបរិស្ថានជីវៈ)...
បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែជាមួយកូរ៉េខាងជើងនៅតែជាប់គាំង។ លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងដែរនោះ នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ សម្រាប់ការស្នាក់នៅរយៈពេល២ថ្ងៃ និងប្រារព្ធធ្វើកិច្ចពិភាក្សានៅថ្ងៃបន្ទាន់ ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង លោក Chung Eui-yong។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត ប្រកាសឲ្យមាតាបិតា ឬអាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រភ្នំពេញ យកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ។ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល...