ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានឲ្យដឹងនៅយប់ថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន បានបើកទ្វារទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Locsin បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា“ យើងរក្សាស្ថិរភាពនៅកន្លែង ដែលអ្នកផ្សេងទៀតវង្វេងស្មារតី៖ យប់នេះយើងស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថាន រួមទាំងស្ត្រី និងកុមារ ដែលកំពុងស្វែងរកជំរក ទ្វាររបស់យើងបើកចំហ ចំពោះអ្នកដែលកំពុងរត់គេចពីជម្លោះ ការធ្វើទុក្ខបុកម្នេញ...
ឡុងដ៌៖ មនុស្សចំនួន ៣៨,៩៧៥ នាក់ទៀតនៅចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសកើនឡើងដល់ ៧,០៩៤,៥៩២ករណី នេះបើយោងតាមតួលេខផ្លូវការ ចេញផ្សាយដោយក្រសួងសុខាភិបាល។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងមេរោគឆ្លងនេះចំនួន ១៩១នាក់ ផ្សេងទៀត ដោយចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅចក្រភពអង់គ្លេសឥឡូវនេះមានចំនួន ១៣៣,៦៧៤ នាក់។ តួលេខទាំងនេះរួមបញ្ចូលទាំងការស្លាប់របស់មនុស្សដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូងរបស់ពួកគេតែប៉ុណ្ណោះ។ ទិន្នន័យចុងក្រោយនេះបានកើតឡើងខណៈការិយាល័យស្ថិតិជាតិ (ONS) បានបង្ហាញពីការរាប់បណ្តោះអាសន្ននៃចំនួនអ្នកស្លាប់ ដែលបានចុះបញ្ជីនៅប្រទេសអង់គ្លេស...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញានេះ បានបន្ត ដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៨៩នាក់ ជាសះស្បើយ៤៨០នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៧ ៥២៤នាក់អ្នកជាសះស្បើយចំនួន៩២ ៤៩៥នាក់ និងអ្នកស្លាប់ចំនួន២០០៧នាក់ ៕
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវ សម្រាប់ការពន្យារពេលផ្អាក ជាសកលលើកម្រិតដូសជំរុញជំងឺកូវីដ-១៩ ក្នុងគោលបំណងធ្វើឱ្យគ្រប់ប្រទេស អាចចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ៤០ ភាគរយនៃប្រជាជនរបស់ខ្លួន។ អគ្គនាយកអង្គការ សុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងថា“ កាលពីមួយខែមុន ខ្ញុំបានអំពាវនាវឱ្យមាន ការផ្អាកជាសកល ចំពោះការបង្កើនកម្រិតថ្នាំ យ៉ាងហោចណាស់រហូតដល់ចុងខែកញ្ញា...
អង់ការ៉ា៖ ប្រទេសតួកគី និងអេហ្ស៊ីប បានបញ្ចប់កិច្ចចរចាជុំទី២ ដើម្បីផ្សះផ្សាចំណងទាក់ទងទ្វេភាគី កាលពីថ្ងៃពុធហើយបានយល់ព្រម បន្តការពិគ្រោះយោបល់ ផ្នែកនយោបាយបន្ដទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ ដោយក្រសួងការបរទេសតួកគី បានឲ្យដឹងបន្ទាប់ពីកិច្ចចរចា រយៈពេលពីរថ្ងៃថា“ ភាគីទាំងពីរបានយល់ព្រម បន្តការពិគ្រោះយោបល់ទាំងនេះ ដោយបញ្ជាក់ពីបំណង ក្នុងការធ្វើឱ្យមានភាព ជឿនលឿននៅក្នុងវិស័យ ដែលកំពុងពិភាក្សា...
វ៉ាស៊ីនតោន៖ ចំនួនពិតប្រាកដ នៃករណីឆ្លងជំងឺកូវីដ-១៩ របស់អាមេរិក នៅចុងឆ្នាំ២០២០ ទំនងជាអាចមានច្រើនជាង ១០០ លានករណី នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ របស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យកូឡុំបៀ។ នាយកវិទ្យាស្ថានសុខភាពលោក ហ្វ្រង់ស័រ ខូលីនស៍ នៅក្នុងការបង្ហោះប្លក់ អំពីការសិក្សាដែលបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិបានឲ្យដឹងថា “ នៅចុងឆ្នាំមុនអ្នកប្រហែល ជានឹកឃើញដល់ របាយការណ៍រាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩...
មូស្គូ៖ សារព័ត៌មាន BFMTV បានរាយការណ៍ថា លោក Salah Abdeslam ជាសមាជិកតែម្នាក់គត់ ដែលនៅរស់រានមានជីវិត នៃការវាយប្រហារភេរវកម្ម នៅទីក្រុងប៉ារីស ឆ្នាំ ២០១៥ បាននិយាយ នៅក្នុងសវនាការមួយ កាលពីថ្ងៃពុធថា គាត់គឺជា « ទាហានរបស់ក្រុមឧទ្ទាម Daesh » ។...
បរទេស៖ អតីតអ្នកបកប្រែម្នាក់ ឱ្យកងកម្លាំងអង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន ដែលព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសនេះ ជាមួយគ្រួសាររបស់គាត់ បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថា “សូមកុំទុកយើង នៅជាមួយក្តីអាណិតអាសូរ ពីពួកតាលីបង់” ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសដែលមានអាយុខ្ទង់ ៣០ ឆ្នាំរូបនេះបាននិយាយថា...
បរទេស៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងថ្មីវីរុសកូវីដ ១៩ ចំនួន ១២ ៦៦៣ ករណី នៅថ្ងៃពុធ នេះ ដែលចំនួននេះគឺធ្លាក់ចុះ ១ ៥៣០ករណី ធៀបជាមួយថ្ងៃអង្គារ។ ទីក្រុងហូជីមិញ រកឃើញករណីឆ្លង ៧ ៣០៨ ករណី បន្ទាប់មកគឺខេត្ត...