ហ្សឺណែវ ៖ ប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនាមប្រទេសចំនួន ៦៥ នៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាព ទឹកដី របស់រដ្ឋ និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ តំណាងឱ្យមូលដ្ឋាន បទដ្ឋានដែលគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ។...
នាយករដ្ឋមន្រ្តីកម្ពុជា ស្នើតុលាការពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ កញ្ញា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានសម្ដែងសុទិដ្ឋិនិយមថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញ នូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ប៉េកំាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារកណ្តាលរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា រាល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល គឺជាអំពើខុសច្បាប់ ដោយបង្ហាញពីការស្លាប់ សម្រាប់រូបិយប័ណ្ណឌីជីថល នៅក្នុងប្រទេសចិន បន្ទាប់ពីការបង្ក្រាបពាណិជ្ជកម្ម ដែលមានការប្រែប្រួល ។ តម្លៃសកលនៃរូបិយប័ណ្ណ អេឡិចត្រូនិករួមទាំង...
ភ្នំពេញ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងសារពិសេស ជូនជនរួមជាតិ ជុំវិញការផ្អាកពិធីកាន់បិណ្ឌ នៅតាមទីវត្តអារាមទាំងអស់ ក្រោយមានការ ឆ្លងរាលដារជំងឺកូវីដ១៩នោះ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានសម្តេចតេជោ បានឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើក មហា វិទ្យាល័យទាំងរដ្ឋនិងឯកជនឡើងវិញ។...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថាប្រទេសវៀតណាមបានរុញច្រាន ផែនការមួយដើម្បី បើកកោះរមណីយដ្ឋាន Phu Quoc ឡើងវិញដល់អ្នកទេសចរបរទេស រហូតដល់ខែវិច្ឆិកាបន្ទាប់ពី ខកខានមិនបានសម្រេចគោលដៅ សម្រាប់ការចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនដោយសារតែការ ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់គ្រាន់។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលបច្ចុប្បន្នត្រូវបានបិទមិនឲ្យ អ្នកទស្សនាមក...
ប៉េកាំង៖ ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានសារភាពចំពោះការ ចោទប្រកាន់ពីបទឆបោក នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យលោកស្រី វិលត្រឡប់ទៅប្រទេសចិនវិញ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីលោកស្រី ត្រូវបានឃុំខ្លួននៅក្នុង ប្រទេសកាណាដា ក្នុងនាមតំណាងឲ្យ សហរដ្ឋអាមេរិក។ ដោយបង្ហាញមុខពីចម្ងាយ ពីប្រទេសកាណាដាដើម្បី ដំណើរការតុលាការសហព័ន្ធ នៅទីក្រុងញូវយ៉ក លោកស្រី ម៉េង...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ការដាច់ចរន្តអគ្គិសនីមួយរយៈខ្លី បានវាយប្រហារមជ្ឈមណ្ឌល ទីក្រុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា និងទីប្រជុំជនឆ្ងាយៗ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅរ៉ងហ្គូន និងផ្នែកខ្លះនៃរដ្ឋធានីណៃពិដោ អាជ្ញាធរនិងអ្នកឆ្លើយឆ្លង ព័ត៌មានរបស់ទីភ្នាក់ងារ AFP បានលើកឡើងដូច្នេះ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារពិសេស នៅព្រឹកថ្ងៃ២៥ កញ្ញាទៅជនរួមជាតិ សូមការយោគយល់ចំពោះ ការសម្រេចផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសផ្ញើសារនេះ សម្តេចសង្កត់ធ្ងន់ថា “រក្សាជីវិតបាន មិនខ្វះពេលធ្វើ បុណ្យនោះឡើយ” ។ សម្តេចមានប្រសាសន៍ ថា “វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ...
ភ្នំពេញ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨១៦នាក់ទៀត ជាសះស្បើយចំនួន៥៥៤នាក់ និងស្លាប់ ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧០២នាក់ និងអ្នកដំណើរពីបរទេស ចំនួន១១៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៨ ២៥៧នាក់ អ្នកជាសះស្បើយចំនួន ១០០ ១៨២នាក់ និហអ្នកស្លាប់ចំនួន២ ២១៨នាក់៕