បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទសេលីទុយអានី បានធ្វើការអំពាវនាវនិងស្នើសុំឲ្យពលរដ្ឋ របស់ខ្លួនក្នុងការបោះចោល ឬបញ្ឈប់ការប្រើប្រាស់ ស្មាតហ្វូដែលផលិត នៅក្នុងប្រទេសចិនទាំងអស់ ។ កន្លងមកថ្មីៗនេះ របាយការណ៍មួយ ដែលត្រូវបានទទួលដោយមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវបទឧក្រិដ្ឋតាមប្រព័ន្ធ អនឡាញ បានតេស្តរកឃើញបញ្ហាដែលមាននៅក្នុងបច្ចេកវិទ្យា 5G នៃគ្រប់ស្មាតហ្វូនទាំងអស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កុមារជនជាតិឥណ្ឌា ដែលមានអាយុចាប់១២ឆ្នាំឡើង នឹងអាចមានសិទ្ធ ក្នុងការចាក់វ៉ាកសាំង ការពារកូវីដ បានហើយចាប់ពីខែតុលាខាង មុខនេះតទៅ។ ការប្រកាសនេះធ្វើឡើង ក្នុងពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុក របស់ឥណ្ឌា Cadila Heathcare នឹងធ្វើការដំណើរការវ៉ាក់សាំង របស់ខ្លួនជាលើកដំបូងផង ដែរចាប់ពីខែតុលានេះហើយវា...
បរទេស ៖ យោងតាមការបញ្ជាក់ដូចគ្នារវាងមន្ទីរ Elysee របស់បារាំង និងសេតវិមាន White House របស់អាមេរិក កាលពីថ្ងៃបានឲ្យដឹងថា ប្រទេសបារាំង នឹងធ្វើការបញ្ជូនរដ្ឋទូតតំណាងខ្លួន ត្រឡប់មកប្រទេសអាមេរិកវិញ នាសប្តាហ៍ក្រោយ ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយជំនួប រវាងមេដឹកនាំនៃប្រទេស ទាំងពីរគឺលោក Emmanuel Macron និងលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៤៧៩នាក់ និងស្លាប់ចំនួន ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៦ ៦១៩នាក់ អ្នកជាសះស្បើយចំនួន ៩៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យចំនួនទេសចរអន្តរជាតិ ថយចុះរហូតដល់ ៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះ នឹងបន្តធ្លាក់ចុះតទៅទៀត ក្នុងឆ្នាំ២០២១នេះ។ ក្នុងឱកាសអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើន ប្រកបដោយបរិយាបន្ន» សម្ដេចតេជោមានប្រសាសន៍ថា...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានបង្ហោះសារនៅលើប្រព័ន្ធធ្វីតធឺរបស់លោកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា “សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នា របស់ពួកគេដែលចង់បាន សន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ” ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃ២១ កញ្ញា ។ លោកថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហាររដ្ឋ វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ និង១៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ។ អ្នកស្រុកមានអារម្មណ៍ញាប់ញ័រដោយការរញ្ជួយដីនេះ ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។ ចំណុចកណ្តាលនៅជុំវិញទីក្រុង Mansfield នៅភាគឦសាននៃរដ្ឋ វីកតូរីយ៉ា មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងមែលប៊ន...
ភ្នំពេញ ៖ ពលរដ្ឋខ្មែរធ្វើដំណើរទៅដល់ជប៉ុន លែងធ្វើចត្តាឡីស័ក៣ថ្ងៃ នៅកន្លែងដែលជប៉ុនរៀបចំឲ្យទៀតហើយ ព្រោះរដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែន ដោយបានដកកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្ យធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ នៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ដូច្នេះអ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងរបស់ខ្លួន ។ វិធានការនេះ ចាប់អនុវត្តតាំងពីថ្ងៃ២០ កញ្ញាទៅ ៕
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...