ភ្នំពេញ៖ អង្ករចំនួន ១០តោនត្រូវបានសប្បុរជន មួយក្រុមប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ដល់ប្រជាពលរដ្ឋទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ទទួលអង្ករ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ បានថ្លែងអំណរគុណលោក ហេង ស៊ីវហៀង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបបួលលោក សម រង្ស៊ី ស្បថឲ្យស្លាប់ទាំងពូជ ឬធ្លាប់យន្តហោះ បើសិនថា សម្តេចបបួលធ្វើច្បាប់ ស្តីពីអភ័យឯកសិទ្ធិ ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាន នៃការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩...
បរទេស ៖ សមាជិក នៃប្លុកប្រទេសអាស៊ីកណ្តាល និងស្ថិតនៅក្រោមការដឹកនាំសន្តិសុខ ដោយប្រទេសរុស្សីមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថានឹងមិនទទួលយក ជនភៀសខ្លួន អាហ្គានីស្ថានឡើយ។ ប្រទេស កាហ្សាស្ថាន បានបញ្ជាក់ថា ប្រទេសក្នុងប្លុកគ្មានផែនការ ទទួលពលរដ្ឋអាហ្គានីស្ថាន ដែលកំពុងជួបវិបត្តិសន្តិសុខ នៅក្នុងប្រទេសនោះឡើយ ទោះបីជាប្រទេស ជាច្រើនផ្សេងទៀត នៅអ៊ឺរ៉ុបកំពុងដុតដៃដុតជើង ដើម្បីស្វែងរកដំណោះ ស្រាយនេះក្តី។...
បរទេស ៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសមិកស៊ិកូ បានធ្វើសេចក្តីថ្លែង អំណរគុណយ៉ាងខ្លាំង ចំពោះប្រទេសមិកស៊ិកូ ដែលបានផ្តល់ការគាំទ្រ និងផ្តល់ សាមគ្គីភាព ជាមួយគ្នា នៅពេលដែលប្រទេស របស់លោកកំពុងប្រឈមមុខ នឹងបញ្ហាទណ្ឌកម្មធ្ងន់ធ្ងរ ពីសំណាក់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានបញ្ជាក់ទៀតដែរថា មកដល់ពេលនេះគុយបា...
បរទេស ៖ ប្រធានាធិបតីនៃប្រទេស អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេស អ៊ីរ៉ង់ បានត្រៀមខ្លួន រួចរាល់ហើយក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យ សេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេស ជាសមាជិកនៃអង្គការSCO ។ លោក Raisi ដែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងអំឡុងនៃ កិច្ចប្រជុំរបស់លោកជាមួយនឹង...
កង់បេរ៉ា៖ អូស្រ្តាលី បានឲ្យដឹងថា កងទ័ពអាមេរិកបន្ថែមទៀត នឹងបង្វិលឆ្លងកាត់ប្រទេសកោះនេះ ហើយសម្ព័ន្ធមិត្តនឹងសហការគ្នា លើការអភិវឌ្ឍន៍មីស៊ីល ដែលជាជំហានរួមគ្នាចុងក្រោយបង្អស់ ចំពេលមានការព្រួយបារម្ភរួមគ្នា អំពីការកើនឡើងឥទ្ធិពលរបស់ចិន។ អូស្រ្តាលី បានប្រកាសសម្ព័ន្ធភាពបីផ្លូវ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលក្នុងនោះទីក្រុងកង់បេរ៉ា នឹងទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យប្រទេសបារាំងខឹងសម្បារ ដែលកិច្ចសន្យាធំរបស់ខ្លួន ចំពោះនាវាមុជទឹកធម្មតា ត្រូវបានលុបចោល។ ដោយគូសបញ្ជាក់ពីវិធាន...
ភ្នំពេញ៖ ក្រោយពីបើកសាលា បានមួយថ្ងៃមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ ថ្នាក់រៀននៅវិទ្យាល័យ ចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ។ យោងតាមលិខិតរបស់ក្រសួងអប់រំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វិទ្យាល័យទាំង៥នោះរួមមាន ៖...
ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែក បច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនង ទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឲ្យកម្មករនិយោជិត ទាំងអស់ឈប់ សម្រាកដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ទន្ទឹមនឹងនេះ...
ប៉េកាំង ៖ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំង ចំពោះការចាប់ផ្តើម នៃភាពជាដៃគូសន្តិសុខថ្មី រវាងសហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលី ក្នុងគោលបំណងប្រឆាំង ឥទ្ធិពលរបស់មហាអំណាចអាស៊ី ចំពោះការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសទាំងបី បានត្រួសត្រាយផ្លូវ សម្រាប់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ...