ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន នាចុងសប្តាហ៍នេះ នឹងអញ្ជើញចូលរួមសម្ពោធ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅមុខវិមានឈ្នះឈ្នះ ។ នេះបើតាមការដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។ លោក វ៉ាត់ ចំរើន...
ភ្នំពេញ ៖ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព កាយស្ដារភក់ កាយសំរាម និងមែកឈើចេញ ពីប្រឡាយមេមួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើង រាជធានីភ្នំពេញ នៅតាមបណ្តោយ ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។ លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក...
កាប៊ុល ៖ មេដឹកនាំកំពូលតាលីបង់លោក Hibatullah Akhundzada បានលើកឡើងថា រដ្ឋាភិបាលចាំ ផ្ទះតាលីបង់ ដែលទើបបង្កើតថ្មី នឹងចាប់ផ្តើមដំណើរ ការក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Akhundzada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជាអ្នកថែរក្សា និងគណៈរដ្ឋមន្រ្តីដែលមានការប្តេជ្ញាចិត្ត ត្រូវបានប្រកាសដោយអាជ្ញាធរ អេមីរ៉ាតអារ៉ាប់រួម ដើម្បីគ្រប់គ្រង និងដំណើរការកិច្ចការរបស់ប្រទេស...
វ៉ាស៊ីនតោន ៖ ការិយាល័យថវិកា របស់សេតវិមាន បានអំពាវនាវ ឱ្យសភា អាមេរិក អនុម័តច្បាប់ផ្តល់មូលនិធិ រយៈពេលខ្លី ដើម្បីចៀសវាងការបិទ រដ្ឋាភិបាល សហព័ន្ធ ដែលមានសក្តានុពល ខណៈដែលថវិការដ្ឋាភិបាលបច្ចុប្បន្ន គ្រោងនឹងផុតកំណត់ នៅចុងខែកញ្ញា ។ លោកស្រី Shalanda Young នាយកស្តីទីនៃសេតវិមានបានលើកឡើងថា“ ជាមួយនឹងការបញ្ចប់...
បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ គម្រោងហាវែស II សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសិក្ខាសាលាអនឡាញ ដើម្បីលើកកម្ពស់ “ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយបានគូសបញ្ជាក់ ពីបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគ ដែលបានធ្វើការស្រាវជ្រាវ ដោយគម្រោងហាវែស II និងបានធ្វើបទបង្ហាញ ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយ នៅថ្ងៃអង្គារនេះថា មានសន្ទុះវិជ្ជមានក្នុងកិច្ចពិភាក្សាគ្នា របស់តួកគី ជាមួយសហភាពអារ៉ាប់រួម ដើម្បីបញ្ចប់ជម្លោះ រយៈពេលមួយឆ្នាំ និងថា ចំណងមិត្តភាព អាចនឹងវិលត្រឡប់ មកប្រក្រតីវិញ ប្រសិនបើនៅតែរក្សាបាន សន្ទុះបែបនេះ។ តាមសេចក្តីរាយការណ៍ ប្រទេសជាគូបដិបក្ខក្នុងតំបន់ទាំងពីរនេះ បានប្រារព្ធធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអក និងចោទសួរឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា ចង់ធ្វើបដិវត្តន៍តាមរយៈបង្កើត រដ្ឋាភិបាលឆ្កួតលីលាមែនទេ? ជាមួយគ្នានោះលោក សយ សុភាពក៏បានប្រាប់ពួកគេថា កុំរំពឹងមានឱកាសមកស្រុកខ្មែរវិញ។ លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំងបែបនេះ ក្រោយពីគេហទំព័រខេមបូឌាដេលី ចេញផ្សាយនាពេលថ្មីៗនេះថា លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗ ជាង១៧០០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបបញ្ហា គ្រោះមហន្តរាយដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។ ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលក ម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៦នាក់ទៀត ជាសះស្បើយចំនួន៣៩៧នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៧៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៦ ៩៣៥នាក់ អ្នកជាសះស្បើយចំនួន៩២ ០១៥នាក់ និងអ្នកស្លាប់ចំនួន១ ៩៨៧នាក់៕