ភ្នំពេញ: យុវជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទម្លុះទម្លាយ ផ្ទះរបស់បុរសវ័យចំណាស់ម្នាក់ និង បានលួចយកទ្រព្យ សម្បត្តិ សរុបអស់ ជាង ៦.០០០ ដុល្លារអាមេរិក រួចគេចខ្លួន ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១...
វ៉ាស៊ីនតោន ៖ មេដឹកនាំពាណិជ្ជកម្មអាមេរិកម្នាក់ បានជំរុញឱ្យរដ្ឋាភិបាលចិន និងអាមេរិក បន្តការចរចា និង ដោះស្រាយបញ្ហា“ បញ្ហាពិតប្រាកដ” នៅក្នុងទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ដោយជំរុញឱ្យភាគីទាំងពីរស្វែងរក“ ភាពជឿនលឿនបន្ថែមទៀត” ។ លោក Craig Allen ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសន៍ វីដេអូថ្មីៗនេះថា“...
ភ្នំពេញ ៖ កម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២០ នាក់ទៀត តាមរយៈលទ្ធផលបញ្ជាក់ពី(PCR) ក្នុងនោះជាសះស្បើយចំនួន៥៣៧នាក់ និងស្លាប់ចំនួន២៣នាក់។ ក្នុងចំណោមនោះ អ្នកដំណើរពីបរទេសចំនួន១៧នាក់។ គិតត្រឹមថ្ងៃទី០៩ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប ៖ ១១៤,៥៧១នាក់ – ចំនួនអ្នកជាសះស្បើយ៖ ១០៧,៣៧៦នាក់ ចំនួនអ្នកស្លាប់សរុប ៖ ២,៤៨២នាក់...
Top news: លេងកុំខឹង ខឹងកុំលេង, ចប់ហើយ អ្នកមានសញ្ជាតិ២ ចង់កាន់ តំណែងកំពូលៗhttps://dap-news.com/national/2021/10/06/188881/ អ្នកនៅភ្នំពេញ ដែលចាក់វ៉ាក់សាំងហើយ មានភារកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំង រាល់ការចេញចូល ទីតាំងទាំងនេះhttps://dap-news.com/national/2021/10/06/188866/ លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជា អភិបាលរង ខេត្តព្រះសីហនុhttps://dap-news.com/national/2021/10/05/188813/ សម្ដេច ស ខេង៖...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំរៀបចំ សេចក្តី ទូលថ្វាយមតិ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី៩ តុលា...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី គ្មានឱកាសកាន់អំណាច ទើបរកលេស និងទាមទារធ្វើច្បាប់កំណត់ អាណត្តិនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈឱ្យ ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំ ឡើងទៅ។ លោក សម រង្ស៊ី...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីចំនួន ៣,៥៩០ ករណីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១២០,៤៥៤ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នេះគឺជាថ្ងៃទី៤ ជាប់ៗគ្នាហើយនៅពេលដែលករណីថ្មីប្រចាំថ្ងៃ កើនឡើងលើសពី ៣,០០០ ករណី នៅក្នុងរដ្ឋទីក្រុង របស់ប្រទេសសិង្ហបុរី ដែលជាការកើនឡើង នូវករណីឆ្លងជំងឺគួរឲ្យព្រួយបារម្ភ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីចំនួន...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានរាយការណ៍ពី ករណីថ្មីចំនួន៩.៨៩៧ករណីថ្មីនៃជំងឺកូវីដ-១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់៥.៦៨៣.៩៨០នាក់ ។ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់បានឲ្យដឹងថា ជំងឺរាតត្បាតនេះបានឆក់យកជីវិតមនុស្សចំនួន១៨៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ មនុស្សសរុបចំនួន៥.១៨៦.០៩៦នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៥.៤៥១នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំបន្ទាន់ ។ គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិអ៊ីរ៉ង់ចំនួន៤៣.៩៥៣.១០៦នាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកដំបូង...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងសុខាភិបាល បានសម្ដែងក្ដីសង្ឃឹមថា ប្រជាពលរដ្ឋអាចចេញពីប្រអប់កូវីដ-១៩ បានភ្លាមៗ នៅពេលបន្តអនុវត្តវិធានាការ ៣ការពារ និង៣កុំ ត្រឹមត្រូវ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា...
ភ្នំពេញ៖ ប្រធានសមាគមសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានរំលឹកពីសម្តេចក្រុមព្រះ ពេលព្រះអង្គ គង់ជាព្រះប្រធានរដ្ឋសភា ដោយព្រះអង្គធ្លាប់មានព្រះបន្ទូលថា ប្រទេសរបបសភានិយម មិនចាំបាច់កំណត់អាណត្តិ នាយករដ្ឋមន្ត្រីឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក សយ សុភាព បានសរសេរថា «ខ្ញុំបានសួរសំណួរបែបនេះយូរហើយ...