បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងជំនួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett បានធ្វើការស្នើសុំឲ្យអ៊ីស្រាអ៊ែល ដើម្បីអាចជួយជម្រុញ ឲ្យអាមេរិក ក្នុងការបន្ធូរបន្ថយទំហំទណ្ឌកម្ម ទៅលើប្រទេសស៊ីរី ដែលវានឹងអនុញ្ញាតិឲ្យក្រុមហ៊ុន របស់រុស្ស៊ី អាចចូលទៅជួយកសាងប្រទេស ដែលហូងហែងដោយសារ សង្គ្រាមមួយនេះឡើងវិញ។ មន្ត្រីរបស់អ៊ីស្រាអ៊ែល បានថ្លែងដែរថាជំនួបគ្នា រវាងមេដឹកនាំទាំងពីរនេះរុស្ស៊ី...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៣២៤នាក់កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៨៤.៤១៩នាក់ ។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលចំនួនករណីប្រចាំថ្ងៃ បានកើនលើសចំនួន៥.០០០នាក់ ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន៤.៦៥១ ស្ថិតនៅក្នុងសហគមន៍...
តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង ដ៏ល្បីមួយរូបនៅកម្ពុជា ចិត្ត កញ្ចនា បានបញ្ចេញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះសង្វាក់ ផលិតកម្មស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពេលរូបនាង ចំណាយពេលមួយថ្ងៃ ដើរទស្សនកិច្ចរោងចក្រ ដែលស្ថិតក្នុងខណ្ឌដង្កោ...
ភ្នំពេញ ៖ វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូន រដ្ឋាភិបាលវៀតណាមហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ ពិធីប្រគល់ និងទទួលវ៉ាក់សាំង ធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។ កម្មវិធីប្រគល់ និងទទួល ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូ យ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ ផលិតកម្មស្បៀង ស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមយោងតាម ក្រសួងកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់...
បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិក គឺផ្អែកលើគោលការណ៍ ចិនតែមួយថា «សហរដ្ឋអាមេរិកត្រូវតែប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ បីរបស់អាមេរិក-ចិន។ យើងប្រឆាំងដាច់ខាត រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងអាមេរិក និងកោះតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែក របស់អាមេរិក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងឈរជាមួយពួកគេក្នុងការការពារសេរីភាពនៃសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយបានហៅសកម្មភាពរបស់ចិន ចំពោះកោះតៃវ៉ាន់ថា “បង្ខិតបង្ខំ” និងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ទីក្រុងព្រំដែនមួយចំនួន នៅភាគឦសាននៃប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹង វិធានការកូវីដ-១៩ដោយរឹតបន្តឹងការធ្វើដំណើរ និងកំណត់ការប្រមូលផ្តុំ នៅកន្លែងសាធារណៈ ហើយមួយចំនួនបានប្រកាសនូវ របៀបប្រុងប្រយ័ត្ន និងការត្រួតពិនិត្យ “មុនបញ្ហាកើត” ខណៈដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដែលវាយប្រហារភាគខាងជើង។ ប្រទេសចិន បានរាយការណ៍ករណីឆ្លងរោគ...
ភ្នំពេញ ៖ ពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ គឺខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ ក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សានុសិស្សត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ ។ នាឱកាសនេះ...