ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនគបាលខណ្ឌមានជ័យ សហការជាមួយ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២៦នាក់ ដែលសុទ្ធតែជាពួកញៀន នឹងល្បែងបញ្ជល់មាន់ ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ និងភ្នាល់ដាក់លុយ ប្រព្រឹត្តនៅចំណុចចំការពុទ្រា ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្តន្ទាទោសជនជាប់ចោទ ជាជនជាតិបរទេស ចំនួន៣នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់, ជនជាតិសិង្ហបុរីម្នាក់, និងជនជាតិស្រីលង្កាម្នាក់ ដោយសម្រេចដាក់ ទោសពួកគេនៅក្នុងពន្ធនាគារ ក្នុងម្នាក់ៗកំណត់ពី២ ទៅ២ឆ្នាំនិង៦ខែ ជាប់ពាក់ព័ន្ឌនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងអំឡុងឆ្នាំ២០២០ និង២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០១នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន២៣៧នាក់ និងស្លាប់ចំនួន៧នាក់ មិនបានចាក់វ៉ាក់សាំង៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៨៣នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន...
អាមេរិក៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានប្រកាសពីម៉ាកយីហោ របស់ក្រុមហ៊ុនឡើងវិញ ដោយប្តូរឈ្មោះវាថា Meta ដើម្បីនាំយកកម្មវិធី និងបច្ចេកវិទ្យាផ្សេងៗ មកបញ្ចូលគ្នាជាផ្លូការ បន្ទាប់បណ្តាញសង្គមធ្លាប់ប្រកាស បានកន្លងមកយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីប្រកាសមួយនៅសន្និសិទ Facebook Connect ស្ថាបនិក Facebook លោក Mark Zuckerberg...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែល ចាប់ផ្តើមផ្លូវនយោបាយថ្មីមួយ ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ និងអនុវត្តជំហាននៃការកសាងទំនុកចិត្ត រវាងភាគីទាំងពីរ។ លោក Abbas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមភាគីស្វីសលោក Guy Parmelin នៅការិយាល័យរបស់លោក នៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA ។...
បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១៖ មិននិយាយលេងទេ…ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ…តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់៖ ការងារប្រចាំថ្ងៃ…ការកម្សាន្ត(មើលកុន ឬលេងហ្គេម)…ថតរូប ឬវីដេអូស្អាតៗ…និងមានរាស្អាត…ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ…គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះគឺពិតជាមិនខកបំណងនោះទេ…!...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាល ប្រគល់ជូនវៀតណាម នាពេលនេះ គឺរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ ដើម្បីឆ្ពោះទៅបង្កើតភាពស៊ាំ ក្នុងសហគមន៍ ដែលអាចជំរុញជាបណ្ដើរៗ នៅដំណើរការសេដ្ឋកិច្ច។ ក្នុងពិធីប្រគល់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា...
ឡុងដ៌៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងកោះហៅឯកអគ្គរដ្ឋទូតបារាំង នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សា អំពីជម្លោះសិទ្ធិនេសាទ ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ មេដឹកនាំឥណ្ឌូនេស៊ិនហួ។ លោក Truss បានសរសេរថា “ខ្ញុំបានបញ្ជាឱ្យរដ្ឋមន្ត្រីអឺរ៉ុប Wendy Morton កោះហៅឯកអគ្គរដ្ឋទូតបារាំង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានមកដល់ទីក្រុងមូស្គូហើយ ដើម្បីជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីរុស្ស៊ីលោក Sergei Ryabkov អំពីការវិវត្តន៍ចុងក្រោយបង្អស់ ទាក់ទងនឹងការបន្តកិច្ចចរចានៅទីក្រុងវីយែន។ លោក Bagheri Kani ដែលជាអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានឲ្យដឹងនៅពេលមកដល់ទីក្រុងម៉ូស្គូថា ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលបានសម្រេចជាមួយភាគីផ្សេងទៀត...