បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ កោះតៃវ៉ាន់លោក Joseph Wu ព្រមទាំងក្រុមគណៈប្រតិភូ ដែលជាពាណិជ្ជករធំៗ របស់កោះផងនឹងត្រូវបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុង Praque ប្រទេសឆេកចាប់ពីថ្ងៃទី២៣ ខែតុលាដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះហើយ។ កិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃផែនការរបស់ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ក្នុងការស្វែងរកការគាំទ្រ កាន់តែច្រើនពីសំណាក់ បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ក្នុងនាមជាប្រទេស...
ភ្នំពេញ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ធនាគារជាតិ នឹងបន្ដគាំទ្រ យកចិត្តទុកចំពោះការស្នើសុំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាប៊េងកាសួរេន ព្រមទាំង ពង្រឹងការត្រួតពិនិត្យ គ្រឹះស្ថានធនាគារ។ សូមជម្រាបថា ប៊េងកាសួរេន សំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង ក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រង...
ភ្នំពេញ៖ ផ្អើលទាំងព្រឹកម្ចាស់ហ្ការ៉ាស់សាំង PTT បានបាញ់សម្លាប់ខ្លួន ព្រោះតែជួបវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ទឹក ខាងក្រោយបរិវេណការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។...
ពេលថ្មីៗ កន្លងទៅនេះ នៅក្បែរ រូបចម្លាក់ គោសំរិទ្ធ ដែលឋិតនៅ វិថី Wall Street ដែលជា សំណង់សម្គាល់ ដ៏ល្បីឈ្មោះនៃ ក្រុងញូវយ៉ក របស់ សហរដ្ឋអាមេរិក ត្រូវគេដាក់ផ្លែចេក ជាង១ម៉ឺនផ្លែ ហើយនៅទល់មុខនោះ ត្រូវគេដាក់រូបចម្លាក់ រូបស្វាឳថ្មីមួយ ។ អ្នករៀបចំ...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាងរាស្ត្រ ៥ រូប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម និងសហករណ៍ កាលពីថ្ងៃអង្គារដើម្បីពិភាក្សាពីដំណោះស្រាយចំពោះបញ្ហាតម្លៃប្រេងថ្លៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកប្រាយុទ្ធ បានជួបជាមួយប្រាវីតវង់ស៊ូវ៉ាន់ និងរដ្ឋមន្រ្តីផ្សេងទៀត...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចំាទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៨.៤៤៥.៩១៧នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ។ មជ្ឈមណ្ឌល Africa CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសហព័ន្ធអាហ្វ្រិក (AU)បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនៅទូទាំងទ្វីបនេះគឺនៅថេរ ចំនួន២១៦.០១៣នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥១នាក់ទៀតតាមលទ្ធផលតេស្ត(PCR) ខណៈជាសះស្បើយចំនួន៣៦៦នាក់ និងស្លាប់ចំនួន១១នាក់ដែលមាន៧នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន២១នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១៧ ៣៥២នាក់ អ្នកជាសះស្បើយចំនួន១១២ ០៥៦នាក់ និងអ្នកស្លាប់ចំនួន២ ៧០៤ នាក់៕
ពោធិសាត់ះ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១បានផ្តល់អំណោយជាអង្ករចំនួន ១០ តោនជូនដល់រដ្ឋបាលខេត្តពោធិសាត់ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រដែលកំពុង ជួបការលំបាកក្នុងអំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ-19 នេះ។ ការប្រគល់ និង ទទួលអំណោយមនុស្សធម៏ជាអង្ករចំនួន ១០ តោននាពេលនោះបានប្រព្រឹត្តឡើងនៅរដ្ឋបាលខេត្តពោធិសាត់ ក្រោមអធិបតីភាពលោកជាវ តាយ អភិបាលនៃគណះអភិបាលខេត្ត និង លោកឧត្តមសេនីយ៍ស...
ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។ សព នាយគ្រៀវ បានតម្កល់នៅផ្ទះលេខ២៣៩ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ...
ភ្នំពេញៈ កម្លាំងនសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង សម្រេចទៅតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី...