ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង និង ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងការសារទរ និងថ្លែងអំណរគុណជាអនេក ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវក្នុងភូមិ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងពេលរាត្រី។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនិងការរៀបចំសាងសង់បន្ទប់ទឹកសាធារណៈបែបស្តង់ដា គឺដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរនានា មកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុខភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង៣០០លានដូសចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនក្នុងខែមករា ។ មនុស្សប្រហែល១៥៧,៦លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី១ ហើយ១២៩,៩លាននាក់ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិតដោយបានទទួលទាំងថ្នាំទាំង២ ឬវ៉ាក់សាំងតែ១ដង ដែលតំណាងឱ្យ៧៣,៣ភាគរយនៃប្រជាជនគោលដៅ ។ រដ្ឋមន្ត្រីសុខាភិបាល Marcelo Queiroga បានលើកឡើងថា “ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងអាចនិយាយបានថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធនាការដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក” ។ ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូង បានចែកចាយវ៉ាក់សាំងច្រើនជាង៣៦០,៦លានដល់រដ្ឋប្រេស៊ីល ។ នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលនឹងបង្កើនយុទ្ធនាការរបស់ខ្លួនជាមួយនឹងគោលដៅឱ្យបាន៨៥ភាគរយនៃប្រជាជនបានចាក់វ៉ាក់សាំងគ្រប់កម្រិត៕
បរទេស៖ អនុរដ្ឋមន្ត្រី រតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការបំពេញតម្រូវការចំបាច់ផ្នែកជំនួយមនុស្សធម៌ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន នេះបើតាមការនិយាយឲ្យដឹងពីក្រសួងរតនាគារអាមេរិក។ ក្រៅពីនោះ លោក ក៏បានពិភាក្សាអំពីកំណើនសមភាព ការរាតត្បាតនៃជម្ងឺកូវីដ១៩ ព្រមទាំងបញ្ហាប្រឈមនិងឱកាសនៃទ្រពសកម្មផង នៅក្នុងអំឡុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាតា លោក Khalid bin Khalifa bin Abdelaziz Al Thani និងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសេដ្ឋកិច្ចជាន់ខ្ពស់ដទៃផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍កន្លងទៅ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ក្រសួងរតនាគារអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសកាតា បានធ្វើការបញ្ជាក់អំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការធ្វើកិច្ចការងាររួមគ្នា លើការទប់ទល់នឹងហិរញ្ញវត្ថុខុសច្បាប់៕
ហុងកុង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលទ្វីបនេះកំពុងប្រយុទ្ធនឹងរលកនៃការឆ្លងថ្មី ។ ថ្លែងទៅកាន់ BBC នាយកប្រចាំតំបន់ លោកបណ្ឌិត Hans Kluge បានព្រមានថា ការស្លាប់ប្រហែល៥០០.០០០នាក់អាចត្រូវបានកត់ត្រានៅក្នុងខែមីនា លុះត្រាតែមានវិធានការបន្ទាន់ ។ លោកវេជ្ជបណ្ឌិត Kluge បានថ្លែងថា ការណែនាំវិធានការដូចជាការពាក់ម៉ាស់អាចជួយបានភ្លាមៗ ។ ការព្រមាននេះកើតឡើងនៅគ្រាដែលប្រទេសជាច្រើនរាយការណ៍អំពីអត្រាឆ្លងខ្ពស់ក្នុងកំណត់ត្រា និងណែនាំការបិទប្រទេសស្រុង និងដោយផ្នែក ។ លោកវេជ្ជបណ្ឌិត Kluge បានលើកឡើងថា កត្តាដូចជារដូវរងា ការគ្របដណ្តប់វ៉ាក់សាំងមិនគ្រប់គ្រាន់ និងការត្រួតត្រាក្នុងតំបន់នៃវីរុសក្លាយពូជ Delta ដែលអាចឆ្លងបានច្រើនជាងនេះគឺនៅពីក្រោយការរីករាលដាល ។ លោកបានអំពាវនាវឱ្យមានការបង្កើនការទទួលថ្នាំបង្ការ និងការអនុវត្តវិធានការសុខភាពសាធារណៈជាមូលដ្ឋាន និងការព្យាបាលវេជ្ជសាស្ត្រថ្មីៗ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើង ។ គាត់បានប្រាប់ BBC ថា “ជំងឺកូវីដ-១៩ បានក្លាយជាមូលហេតុទី១ នៃការស្លាប់នៅក្នុងតំបន់របស់យើងម្តងទៀត” ដោយបន្ថែមថា“យើងដឹងពីអ្វីដែលត្រូវធ្វើ” ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕ ដោយ៖ ម៉ៅ បុប្ផាមករា
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុងហុងកុងបានអនុម័តបន្ថយអាយុកំណត់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន សម្រាប់កុមារអាយុ ៣ឆ្នាំ ដោយអាយុក្រោម១៨ឆ្នាំ ខណៈដែលខ្លួនកំពុងបន្តយុទ្ធនាការដ៏ទូលំទូលាយមួយដើម្បីលើកទឹកចិត្តប្រជាជនរបស់ខ្លួនចំនួន៧,៥លាននាក់ឱ្យទទួលថ្នាំបង្ការ ។ ប្រធានលេខាធិការដ្ឋានចំណីអាហារ និងសុខភាពប្រចំាក្រុងហុងកុង លោកស្រី Sophia Chan បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្មេងជំទង់ដែលមានអាយុពី១២ទៅ១៧ឆ្នាំនឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលថ្នាំបង្ការ CoronaVac ក្នុងគោលបំណងពង្រីកដល់កុមារនៃក្រុមអាយុក្មេងនៅដំណាក់កាលក្រោយ” ។ យោងតាមសេចក្តីថ្លែងការណ៍នេះ លោកស្រី Chan បានចាត់ទុកថា អត្ថប្រយោជន៍នៃការអនុម័តលើការពន្យារសិទ្ធិទទួលបានអាយុដើម្បីគ្របដណ្តប់អ្នកដែលមានអាយុពី៣ទៅ១៧ឆ្នាំ “លើសពីហានិភ័យ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាយោបល់របស់រដ្ឋាភិបាលក្រុងហុងកុងស្តីពីវ៉ាក់សាំងកូវីដ-១៩ មុននេះបានផ្តល់អនុសាសន៍ដល់លេខាធិការឱ្យអនុម័តការកំណត់អាយុថ្មី ។ ការពន្យារសិទ្ធិទទួលបានអាយុកើតឡើងនៅពេលដែលយុទ្ធនាការចាក់ថ្នាំបង្ការនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដែលបានចាប់ផ្តើមក្នុងខែកុម្ភៈបានដើរយឺតជាងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ជាច្រើន ដោយប្រហែល៦៧ភាគរយនៃចំនួនប្រជាជនបានចាក់វ៉ាក់សាំង២កម្រិតពី Sinovac ឬ BioNTech របស់ប្រទេសអាល្លឺម៉ង់ ៕ ដោយ៖ ម៉ៅ បុប្ផាមករា
ទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួមរបស់អាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤១នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ ៣៩នាក់ និងស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ១១៩...
ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច casino ផ្កាយប្រាំមានករណីផ្ទុះអាវុធ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្ករការអុកឡុក...