បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងការត្រួតពិនិត្យយោធាជាលើកដំបូងរបស់លោក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការសន្យាសាជាថ្មី ថា នឹងពិចារណាទៅលើ គ្រប់ជម្រើសទាំងអស់រួមទាំង ការបញ្ជាទិញឧបករណ៍ប្រយុទ្ធមូលដ្ឋានទ័ពផងដើម្បីធ្វើយ៉ាងណា ឲ្យកងកម្លាំងការពារជាតិមានភាពរឹងម៉ាំជាងនេះនិង អាចមានសមត្ថភាព ក្នុងការការពារនិងប្រឆាំង ទៅនឹងការគម្រាមកំហែងរបស់ចិនផងនិងកូរ៉េខាងជើងផងនៅពេលនេះ។ លោក Kishidaបាននិយាយថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសជប៉ុននៅពេលនេះគឺមានភាពប្រែប្រួលយ៉ាងខ្លាំង ដែលវាមានកម្រិតធ្ងន់ធ្ងរជាងពេលណាទាំងអស់ទាំង ជាមួយនឹងកូរ៉េខាងជើង ដែលកំពុងបន្តធ្វើការតេស្តមីស៊ីលព្រមទាំង ចិនដែលកំពុងបង្កើនចំនួនយោធាយ៉ាងច្រើនផងដែរ។ គួរឲ្យដឹងដែរថាលោក...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានរកឃើញនៅអាហ្រ្វិកខាងត្បូង គឺជា “ការប្រែប្រួលនៃក្តីបារម្ភ” ដែលអាចចម្លងបានយ៉ាងខ្លាំង ហើយបានដាក់ឈ្មោះវាថា “Omicron” ។ ការលេចចេញនូវទម្រង់ថ្មី B.1.1.529 ដែលបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃពុធ បានធ្វើឱ្យអាជ្ញាធរជុំវិញពិភពលោកមានប្រតិកម្មជាមួយនឹងការជូនដំណឹង និងនាំឱ្យពួកគេរឹតបន្តឹងការធ្វើដំណើរយ៉ាងឆាប់រហ័ស។ ក្រុមប្រឹក្សាយោបល់នៃទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានថា ការប្រែប្រួលនេះមាន “ការផ្លាស់ប្តូរមួយចំនួនធំ...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអតីតអ្នកសារព័ត៌មានចាស់វស្សាដែលធ្លាប់ជួបសំភាសន៍ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានបង្ហាញក្តីក្តុកក្តួលចំពោះមរណភាពរបស់ព្រះអង្គ។ ដោយលោក បានលើកឡើងពីសម្តេចក្រុមព្រះថា សន្តិភាព និងបរទេសឈ្លានពានជិតឆ្ងាយបានចាកចេញពីព្រះនគរ ពិតជាមិនអាចខ្វះបានពី ព្រះរាជវត្តមានរបស់ព្រះអង្គ ដែលបានដង្ហែតាមសម្តេចព្រះបិតា និងសម្តេចតេជោ។ លោក សយ សុភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃ២៨ វិច្ឆិកាថា...
ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា នេះរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ទឹកក្រូចអាយស៍ IZE មានកម្មវិធីថ្មីប្លែកអស្ចារ្យឈ្មោះថា «IZE ឡូយកាលីប Roadshow» ដើម្បីផ្តល់ជូន ភាពសប្បាយរីករាយប្លែក ដល់អតិថិជនខ្លួន នៅរៀងរាល់ចុងសប្តាហ៍ ពិសេសសម្រាប់យុវវ័យសម័យថ្មី ដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។ «IZE ឡូយកាលីប Roadshow» នឹងមានវត្តមានឡានឡូយកាលីប...
ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីនៃគណបក្ស ហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងសោយទីវង្គត នាប្រទេសបារាំង ។ សម្តេចក្រុមព្រះ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំវីដេអូ conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចទាំងអស់ សុទ្ធតែជានគរបាលយុត្តិធម៌...
ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានរៀបចំពិធីសំណេះសំណាល រវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ សុគន្ធា ប្រធានក្រុមការងារ ដោយមានការចូលរួម ពីលោក កង សូសាទី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បើតាមរបាយការណ៍របស់រាជបណ្ឌិត្យសភាកម្ពុជា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ ត្រូវដកហូតដីព្រៃលិចទឹកទាំងនោះ យកមកវិញជាបន្ទាន់។...