ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជី លើគម្រោងបង្កើតរោងចក្រផលិតវ៉ាលិស គ្រប់ប្រភេទនិងកៅអីចល័ត សម្រាប់ដំណើរកម្សាន្ត របស់ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD ក្នុងទំហំទឹកប្រាក់ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង ។ បើតាមគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំអភិបាលរងខេត្តមន្ទីរអង្គភាពជំនាញអាជ្ញាធរមូលដ្ឋាននិងមន្ត្រីបច្ចេកទេស អញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ទន្ទឹមនឹងការចុះពិនិត្យនោះ លោក អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ នៃ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត កំពង់ចាម...
បរទេស៖ បុរសម្នាក់ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារពីបទចាក់សាក់ពេញខ្លួន ដើម្បីគេចពីការបំពេញកាតព្វកិច្ចយោធារបស់កូរ៉េខាងត្បូង ហើយយោងតាមតុលាការស្រុក Suwon កាលពីថ្ងៃពុធ គឺបុរសអាយុ 20 ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុក 1 ឆ្នាំពីបទរំលោភលើច្បាប់នៃការបម្រើយោធា។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសនេះបានទទួលការពិនិត្យរាងកាយសម្រាប់ការចូលទាហាននៅខែមីនាឆ្នាំ 2019 ហើយទទួលបានកម្រិតទី...
ហូជីមិញ៖ នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម នៃទីក្រុងហូជីមិញប្រទេសវៀតណាម បាននិយាយថា ខ្លួននឹងផ្តល់កញ្ចប់ជំនួយឥណទានដែលមានតម្លៃ 70 ពាន់ពាន់លានដុង (3.07 ពាន់លានដុល្លារ) នៅឆ្នាំនេះ ដើម្បីជួយអាជីវកម្មទទួលបានប្រាក់កម្ចីអនុគ្រោះដើម្បីស្តារផលិតកម្មឡើងវិញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមសាខាទីក្រុង ហូជីមិញ របស់ធនាគាររដ្ឋវៀតណាមបានឱ្យដឹងថា...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ការចូលទៅកាន់អ្វីដែលខ្លួនចាត់ទុកថាជា “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួនរួមទាំងនាយករដ្ឋមន្ត្រីលោក Su Tseng-chang ផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងចិនដីគោក និងកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង កំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏ក្ដៅគគុករវាងមហាអំណាចអាមេរិក-ចិន ដោយចិនចាត់ទុកថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ដែលរង់ចាំការបង្រួបបង្រួមដោយកងកម្លាំង ប្រសិនបើចាំបាច់៕ដោយ ឈូក...
បរទេស៖ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រនេះ បានធ្វើការចុះហត្ថលេខាលើវិធានការមួយ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មនៃប្រទេសទាំងពីរ ប៉ុន្តែមិនមានការប្របាច់បញ្ចូលគ្នាដោយពេញលេញទាំងស្រុងនោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសបេឡារុស លោក បានអនុម័តវិធានការសមាហរណកម្ម នៅក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ទេភាគីនៅក្នុងទីក្រុង Minsk សម្រាប់រដ្ឋសហជីព ដែលលោកប្រធានាធិបតីរុស្ស៊ី បានចូលរួមតាមរយៈវីដេអូខល ពីតំបន់គ្រីមា។ វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនោះ គឺត្រូវបានបង្កើតឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ...
បរទេស៖ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែគ្រោងបន្តធ្វើជាថ្មីនៅក្នុងខែនេះ ជាមួយប្រទេសអ៊ីរ៉ង់នោះ មានមន្ទិលសង្ស័យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងតែព្យាយាមឲ្យមានតុល្យភាពដ៏ត្រឹមត្រូវ រវាងការគម្រាមកំហែងនិងការផ្តល់ការលើកទឹកចិត្ត ដើម្បីនាំឲ្យទីក្រុងតេអេរ៉ង់វិលចូលអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញ។ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានយល់ព្រមបន្តកិច្ចពិភាក្សាគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ជាមួយមហាអំណាចពិភពលោក ក្រោយចន្លោះរយៈពេល៥ខែ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងដែលខ្លួនសន្យាបន្ថយការងារនុយក្លេអ៊ែ ជាថ្នូរនៃការបន្ធូរបន្ថយនិងការដកទណ្ឌកម្មសេដ្ឋកិច្ច។ លោកស្រី Kelsey Davenport ជាប្រធានគោលនយោបាយមិនសាយភាពអាវុធ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ ( 27th ATM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ រហូតមកទល់ពេលនេះ វឌ្ឍនភាពសរុបសម្រេចបាន ៩៥% ហើយ។ សូមជម្រាបជូនថា...
ភ្នំពេញ ៖ លោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា ឃុំ-សង្កាត់ និង គ.ជ.ប ពុំទាន់ទទួលពាក្យបណ្តឹងណាមួយទេ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី១៥...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់សេចក្តីទុកចិត្ត តែងតាំងលោក ឃួង ស្រេង ពីអនុប្រធានគណៈកម្មាធិកាគណបក្ស រាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការបក្សរាជធានី ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ពិធីប្រកាសតែងតាំងនេះ លោក...