គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាពិក រដូវរងាក្រុងប៉េកាំង កំពុងធ្វើការងារត្រៀមរៀបចំ គ្រប់ផ្នែកយ៉ាងរលូន និងមានសណ្តាប់ធ្នាប់ ដោយអនុលោមតាមសំណូម ដែលរៀបចំការប្រកួតបែប សន្សំសំចៃ សុវត្ថិភាព និងអស្ចារ្យ ។ ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាល នៃជំងឺកូវីដ ១៩ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាពិករដូវ រងាក្រុងប៉េកាំង បានតាក់តែងគម្រោង រៀបចំការប្រកួត បែបសន្សំសំចៃ...
នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា សកម្មភាពអបអរ ការរាប់ថយក្រោយ ១០០ ថ្ងៃ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ ២០២២ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌល កីឡាហែលទឹកជាតិ ដែលស្ថិតនៅក្រុងប៉េកាំង ។ លោក Andrew Parsons ប្រធានគណៈកម្មាធិការ កីឡាប៉ារ៉ាឡាំពិក អន្តរជាតិ បានថ្លែងសុន្ទរកថា...
ប៉េកាំង ៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធបានរិះគន់សហរដ្ឋអាមេរិក ចំពោះការអញ្ជើញកោះតៃវ៉ាន់ ដែលត្រូវបានចាត់ទុកថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូខាងមុខ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន១១.៨១១នាក់ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះបូករួមទាំងអ្នកឆ្លងជំងឺ ក្នុងស្រុកចំនួន ១១.៧៨៩នាក់ និង២២នាក់ ជាអ្នកនាំចូល ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺសរុបកើនឡើង ដល់១.១៥៥.៧៧៨នាក់ ជាមួយគ្នានេះដែរ...
បរទេស៖ អ្នកនាំពាក្យគឺលោក Suhail Shaheen បាននិយាយនៅថ្ងៃពុធថា ពួកតាលីបង់ចង់ពិភាក្សា ជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Doha អំពីបញ្ហានៃការទទួលស្គាល់ រដ្ឋាភិបាលរបស់ពួកគេ ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការកសាង ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងការមិនបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រទេសអ៊ុយក្រែន ដែលចោទប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ព នៅក្បែរខ្លួន និងនិយាយថា ប្រទេសបេឡារុស អាចនឹងបញ្ជូនជនអន្តោប្រវេសន៍ ឆ្លងតាមព្រំដែនខ្លួននោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការមួយ នៅថ្ងៃពុធនេះ ដើម្បីពង្រឹងកិច្ចការពារព្រំដែន ដោយរួមទាំង ធ្វើសមយុទ្ធយោធា សម្រាប់អង្គភាពប្រឆាំង រថក្រោះនិងដែនអាកាស។ ទីភ្នាក់ងារព្រំដែនរដ្ឋអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការពិសេស នៅតាមព្រំដែន ជាប់ប្រទេសបេឡារុស បានចូលរួមចដោយកងទ័ព...
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក សម រង្ស៊ីកំពុងបំផ្លាញក្តីសុខ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក សម រង្ស៊ី តាមរយៈបណ្តាញ...
បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី នឹងចាប់ផ្តើមឲ្យមានការ ធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែនដីគោករបស់ខ្លួន សម្រាប់អ្នកដែលបានចាក់ថ្នាំវ៉ាក់សាំង ប្រឆំាងជម្ងឺកូវីដ១៩រួច នេះបើយោងតាម សម្តីរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅថ្ងៃពុធនេះ។ គម្រោង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ពង្រីកនូវសកម្មភាព ដែលបានប្រកាសរួចមួយ ឲ្យចាប់ផ្តើមការធ្វើដំណើរ តាមផ្លូវអាកាស រវាងអាកាសយានដ្ឋាន Changi Airport...
បរទេស៖សហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយពួកតាលីបង់ ឲ្យដំណើរការអាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល ដែលជាការបង្កើនការប្រឆំាង នឹងគូប្រជែង គឺប្រទេសកាតា ក្នុងជម្លោះការទូត ដើម្បីទទួលបានឥទ្ធិពល ជាមួយអ្នកដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាមួយពួកតាលីបង់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីពិភាក្សា អំពីកិច្ចដំណើរការ អាកាសយានដ្ឋាន ដែលប្រើជាការភ្ជាប់...